១ជើងឆ្វេងរបស់ Silva ស្រួចខ្លាំងណាស់! Man City សងសឹកបិសាចក្រហមដល់ក្នុងដី ១-៣ ពានរង្វាន់ EFL Cup វគ្គពាក់កណ្ដាលព្រ័ត្រ (មានវីដេអូ)

//s5.kh1.co/eb/eb48989e016f5a0cabfe0b139c1691898857efd3.jpg
កីទ្បា

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD 1-3 Man City (Carabao Cup)

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន​ Old Trafford តតាំងជាមួយក្រុមភ្ញៀវ Manchester City ក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណជិត៧ម៉ឺននាក់ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកនាំមុខមុន៣គ្រាប់ក្នុងតង់ទី១ ដោយគ្រាប់ទី១ ជាការអូសស៊ុតជើងឆ្វេងបានយ៉ាងល្អពីសំណាក់កីឡាករ Bernardo Silva គ្រាប់ទី២ សម្រេចទីដោយខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរី Riyard Mahrez និងគ្រាប់ទី៣ ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែបម្រើក្រុម Man UTD កីឡាករ Andreas Pereira។

១គ្រាប់របស់ Silva
១គ្រាប់របស់ Silva
១គ្រាប់របស់ Riyard Mahrez 
១គ្រាប់របស់ Riyard Mahrez 
គ្រាប់ចូលទីខ្លួនឯងរបស់ Pereira
គ្រាប់ចូលទីខ្លួនឯងរបស់ Pereira

ឈានចូលតង់ទី២ នៅនាទីទី៧០ ក្រុមម្ចាស់ផ្ទះមានឱកាសវាយបកបាន១គ្រាប់វិញ ដោយម្ចាស់អាវលេខ១០ Marcus Rashford តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ខ្សែបម្រើស្លាបវ័យក្មេង Mason Greenwood។

ម្ចាស់អាវលេខ១០ Marcus Rashford
ម្ចាស់អាវលេខ១០ Marcus Rashford

ជំនួបប្រចាំក្រុង Manchester លើកនេះមានការប៉ះទង្គិចគ្នាច្រើនគួរសម ដោយអាជ្ញាកណ្ដាលលោក Michael Dean ចាយកាតលឿងអស់រហូតដល់ទៅ៤សន្លឹក ខណៈស្ថិតិក្នុងការប្រកួតក្រុមទាំងពីរមានឱកាសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះស៊ុតបាន១១ជើង ចំគោលដៅ៣ដង ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន២០ជើង ចំគោលដៅ៥ដង។

ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងដីក្រោមថ្វីជើងក្រុមភ្ញៀវមេឃខៀវ Manchester City ក្នុងលទ្ធផល ១-៣។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជើងទី២ ពានរង្វាន់ EFL Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋាន Etihad Stadium៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T