យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រ pattayadailynews របស់ប្រទេសថៃ បានឲ្យដឹងថា ទារកទើបនឹងកើតម្នាក់ បានធ្លាក់ចេញពីពោះរបស់ម្តាយ ក្នុងពេលកំពុងតែជិះលើម៉ូតូ ដោយម្តាយមិនបានដឹងខ្លួន ទាល់តែសោះ ដែលហេតុការណ៍នេះ បានកើតឡើង នៅទីក្រុង បាងកក ប្រទេសថៃ។

ពិតជាសំណាងល្អខ្លាំងណាស់ ព្រោះមានអ្នកដំណើរម្នាក់ ឈ្មោះ Ancharee Mookta អង្គុយកៅអីមុខ នៅលើឡានក្រុងដែលកំពុងធ្វើដំណើរពីក្រោយម៉ូតូ របស់ស្រ្តីមានផ្ទៃពោះម្នាក់ បានឃើញរបស់អ្វីម្យ៉ាង ធ្លាក់មកដី។ ដោយឃើញដូចនេះ គាត់ក៏បានប្រាប់ដល់តៃកុងឡានក្រុង អោយឈប់ទាន់ពេលវេលា រួចក៏បានរត់ចុះទៅមើល ហើយរបស់ដែលគាត់បានឃើញនោះ គឺជាទារកទើបនឹងកើត មានប្រឡាក់ឈាម ជាប់ជាមួយនឹងកាកសំណល់ពីក្នុងផ្ទៃម្តាយ រុំព័ទ្ធពេញខ្លួនតែម្តង។ ទោះជាយ៉ាងណា ទារកនេះ នៅមានជីវិតនៅឡើយនោះទេ និង ត្រូវបានបញ្ជូនតាមម៉ូតូអ្នកស្ម័គ្រចិត្តម្នាក់ ឈ្មោះ Khun Roongaroon Sakulchot ទៅកាន់មន្ទីរពេទ្យ Wachira ទីក្រុង បាងកក ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ហើយនៅពេលនេះ ទារករូបនេះ ត្រូវបានរាយការណ៍ថាបាន ជួបជុំជាមួយនឹងម្តាយរបស់គេ វិញហើយ តាមរយៈប៉ូលីស។

ប៉ូលីសបានប្រាប់ឲ្យដឹងថា  ម្តាយទារក គាត់មានការឈឺពោះ បំរុងនឹងកើតទៅហើយ ហេតុនេះហើយ គាត់បានជិះម៉ូតូ ដើម្បីទៅកាន់មន្ទីរពេទ្យខាងលើ ដើម្បីសម្រាល តែដោយចៃដន្យ ទារកក៏បានកើតចេញមក ក្នុងពេលកំពុងជិះម៉ូតូតែម្តងទៅ ដោយក្នុងពេលនោះ ស្រ្តីជាម្តាយមិនបានដឹងខ្លួន ថាកូនរបស់គាត់ បានធ្លាក់ចេញមកក្រៅនោះទេ។ ប៉ូលីសបានបន្ថែមទៀតថា ក្រុមប៉ូលីស នឹងធ្វើការស៊ើបអង្កេត នៅក្នុងរឿងនេះបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុ ជាក់លាក់មួយ ដែលបណ្តាលអោយមាន ឧប្បតិ្តហេតុនេះកើតឡើង យ៉ាងដូច្នេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]