តាមពិតម្តាយ យូ ឌីស្កូ មិនធ្លាប់មានជំងឺ អ្វីសោះ តែប្រែជាស្លាប់ ក្រោយមាន..... (មានវីដេអូ)

//s5.kh1.co/bd/bd9a35b19f94311d8a8ed18dab6b91337fb3e81b.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការស្លាប់របស់ម្តាយ យូ ឌីស្កូ

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីម្សិលមិញនេះតារាសម្តែងប្រុសលោកយូ ឌីស្កូ បានជួបទុក្ខជាទម្ងន់ ក្រោយបានទទួលដំណឹងបាត់បង់ម្តាយជាទីស្រលាញ់ ឃ្លាតទៅចោលលោកគ្មានថ្ងៃត្រលប់វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះពិធីបុណ្យសពម្តាយលោក កំពុងតែរៀបចំទៅតាមប្រពៃណីហើយ ខណៈពេលដែលលោកក៏បានបង្ហើប និងរៀបរាប់រឿងរ៉ាវដែលមិនគួរឲ្យជឿទាក់ទងនឹងការស្លាប់ម្តាយរបស់លោក។ តាមរយៈការសម្ភាសន៍របស់លោក អ៊ឹម ជីវ៉ា​ បានឲ្យដឹងពីស្ថានភាពជំងឺរបស់ម្តាយលោក និងរឿងហេតុដែលធ្វើឲ្យម្តាយលោកលាចាកលោក ស្របពេលដែលមិនទាន់មានអ្នកណាបានដឹង។

ដោយក្នុងនោះ លោកបានធ្វើការរៀបរាប់ថា តាមពិតម្តាយរបស់លោកមិនធ្លាប់មានជំងឺអ្វីពីមុនមកនោះទេ ពោលគឺមានសុខភាពរឹងមាំហូបបាន គេងបានធម្មតា ក៏ប៉ុន្តែមួយរយៈចុងក្រោយត្រឹមតែប៉ុន្មានខែ ម្តាយរបស់លោកមានសភាពធ្លាក់ឈាមមាត់ស្បូន ក៏បានសួរនាំពីស្ត្រីៗដូចគ្នា ក៏សម្រេចទៅមន្ទីរពេទ្យព្យាបាល។

រីឯលទ្ធផលក៏បានចេញមក ថាម្តាយលោកមានជំងឺមហារីកមាត់ស្បូនដំណាក់កាលចុងក្រោយ ស្របពេលដែលសាមីខ្លួនមិនធ្លាប់ដឹងពីមុនមកទេ។ ក្រោយបានធ្វើការព្យាបាលប៉ុន្មានខែ ម្តាយលោកក៏បានលាចាកលោកនេះបាត់ទៅហើយ បន្សល់នូវការសោកស្តាយសម្រាប់កូនៗប៉ុណ្ណោះ៕

ប្រភពវីដេអូ៖សិល្បករកម្ពុជា

សូមទស្សនាវីដេអូខាងក្រោមនេះ៖

យូ ឌីស្កូ
យូ ឌីស្កូ
យូ ឌីស្កូ និងម្តាយ
យូ ឌីស្កូ និងម្តាយ
ម្តាយយូ ឌីស្កូ
ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
ពិធីបុណ្យសព ម្តាយយូ ឌីស្កូ
យូ ឌីស្កូ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T