ក្ដៅៗ! រកឃើញកីឡាករអាហ្រ្វិកឆ្នើមប្រចាំឆ្នាំ២០១៩ហើយ ប៉ុន្តែមិនមែន Salah នោះទេ

//s5.kh1.co/9e/9e92bbe8e7873dfcdc7974b3b8e750b7cbbc8b0f.jpg
កីទ្បា

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Mane ឈ្នះពានរង្វាន់កីឡាករអាហ្រ្វិកឆ្នើមប្រចាំឆ្នាំ

អេហ្ស៊ីប៖ ខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool កីឡាករ Sadio Mane បានជាប់ឈ្មោះជាកីឡាករបាល់ទាត់អាហ្រ្វិកឆ្នើមបំផុតប្រចាំឆ្នាំ African Football’s Player of the Year ២០១៩ ដោយផ្ដួលមិត្តរួមក្រុម Mohamed Salah និងកូនក្រុមលោក Pep Guardiola កីឡាករ Riyad Mahrez។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sadio Mane ឈ្នះពានរង្វាន់ Afircan Football's Player of the Year
កីឡាករ Sadio Mane ឈ្នះពានរង្វាន់ Afircan Football's Player of the Year

កីឡាករវ័យ២៧ឆ្នាំ Mane បានជួយឲ្យ Liverpool ឈ្នះពានរង្វាន់ក្លិបអាជីពលំដាប់ទីមួយនៅអឺរ៉ុប UEFA Champions League និងអាចរកបាន ៣០គ្រាប់ពីគ្រប់ព្រឹត្តិការណ៍ទាំងអស់កាលពីរដូវកាលមុន។ ខណៈនៅរដូវកាលនេះ Mane រកបានចំនួន ១៥គ្រាប់ហើយឲ្យ Liverpool ព្រមទាំងជួយឲ្យក្រុមរបស់លោក Jurgen Klopp កំពុងឈរនៅកំពូលតារាងក្របខណ្ឌ Premier League និងដាច់ពិន្ទុពីក្រុមលេខ២ដល់ទៅ ១៣ពិន្ទុ។

កីឡាករ Sadio Mane
កីឡាករ Sadio Mane

ជុំវិញការឈ្នះពានមួយនេះជាលើកដំបូង ខ្សែប្រយុទ្ធជម្រើសជាតិសេនេហ្គាល់បាននិយាយថា៖

“ខ្ញុំពិតជាមានមោទកភាពជាខ្លាំងដែលអាចឈ្នះពានរង្វាន់មួយនេះ។ បាល់ទាត់គឺជាការងាររបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់វា។ ខ្ញុំសូមអរគុណដល់គ្រួសាររបស់ខ្ញុំ ជម្រើសជាតិរបស់ខ្ញុំ ក្រុមការងារ សហព័ន្ធ និងក្លិបបាល់ទាត់ Liverpool។ វាគឺជាថ្ងៃដ៏ពិសេសអស្ចារ្យមួយសម្រាប់ខ្ញុំ។”

Sadio Mane
កីឡាករ Sadio Mane
កីឡាករ Sadio Mane

គួរឲ្យដឹងដែរថា Mane តែងតែជាប់នៅក្នុងបញ្ជីបេក្ខភាព ៣រូបចុងក្រោយសម្រាប់ពានរង្វាន់មួយនេះ ប៉ុន្តែ២ឆ្នាំកន្លងទៅ២០១៧ និង ២០១៨ Salah ជាអ្នកឈ្នះ ទើបនៅឆ្នាំ២០១៩នេះ ម្ចាស់អាវលេខ១០របស់ Liverpool អាចបានឈ្នះជាលើកដំបូង៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T