មិនត្រឹមតែស្អាតទេ សោម ស្រីនាថ ចិត្តល្អ យកអាហារ ឲ្យក្មេងកើតជំងឺពិការខួរក្បាល

//s5.kh1.co/29/293bd945bda283e76ed941df3966c5401301931b.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សោម ស្រីនាថ មានទឹកចិត្តចុះទៅចែកជូនអាហារដល់ក្មេងៗមានជំងឺ

ភ្នំពេញ៖ ក្មេងៗនៅកម្ពុជា បច្ចុប្បន្នមានការកើនឡើងយ៉ាងច្រើន ដោយក្មេងៗខ្លះមានឪពុកម្ដាយ មើលថែបានចូលសាលារៀន មានអាហារញុំាគ្រប់គ្រាន់ ហើយមានក្មេងខ្លះទៀតត្រូវបានឪពុកម្ដាយ បោះបង់ចោលដោយសារបញ្ហាផ្សេងៗ ដោយយើងមិនបានដឹងថា តើមូលហេតុអ្វីបានជា បង្កើតកូនមកហើយទុកគ្នាចោលបែបនេះ? មានក្មេងមួយចំនួនបានកើតមកមិនគ្រប់លក្ខណៈ ឬពិការ និងមានជំងឺផ្សេងៗជាដើម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កញ្ញា សោម ស្រីនាថ ជាតារាសម្ដែង តារាបង្ហាញម៉ូត និងពិធីការិនី ដែលមានហ្វេនៗជាច្រើនបានស្គាល់នាងរួចមកហើយតាមរយៈស្នាដៃក្នុងសិល្បៈ ។ មិនថាការងារសិល្បៈ និងការងារខាងក្រៅសិល្បៈ នាងមានភាពមមាញឹក យ៉ាងខ្លាំង ដោយថ្មីៗនេះ នាងក៏បានធ្វើជាពិធីការិនី ក្នុងទូរទស្សន៍ រស្មីហង្សមាសផងដែរ ។

កាលពីម្សិលមិញនេះ នាងបានបង្ហោះរូប និងសារមួយចំនួនដែលពាក់ព័ន្ធ នឹងការទៅចែកជូនអាហារដល់ក្មេងៗដែលមានជំងឺពិការខួរក្បាល និង ជំងឺអូទីស៊ឹម ។ សោម ស្រីនាថ មិនត្រឹមតែជាតារាស្រីដែលមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែនាងក៏មានចិត្តល្អក្នុងការជួយក្មេងៗដែលខ្វះខាតផងដែរ ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T