ការសិក្សាបានផ្តោតសំខាន់លើសំណួរមួយថា តើកូនរុក្ខជាតិតូចៗពិតជាជួយឱ្យអារម្មណ៍ដែលតែងតែស្រ្តេសនៅកន្លែងធ្វើការ ឱ្យបានប្រសើរឡើងវិញមែនឬអត់? ដូចនេះ ក្រុមការងារបានផ្តល់ឱ្យ បុគ្គលិកធ្វើការតាមក្រុមហ៊ុន ដែលជាអ្នកស្ម័គ្រចិត្ត៦៣នាក់ នូវរុក្ខជាតិតូចៗដូចជា ដើមដំបងយក្ស ដើមរុក្ខជាតិតូចៗ ដែលគេដាំក្នុងផើងលម្អតាមផ្ទះ ឱ្យទៅពួកគេទុក និងថែរក្សានៅកន្លែងធ្វើការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរយៈពេល៤សប្តាហ៍ លទ្ធផលតាមដានពីភាពស្រ្តេសរបស់អ្នកធ្វើការដែលបានទទួលកូនរុក្ខជាតិ បង្ហាញថាបានធ្លាក់ចុះ ក្នុងកម្រិតដែលធ្លាប់កើតមានពី៩ មកត្រឹម៥។ ក្រោយឃើញលទ្ធផល លោកវេជ្ជបណ្ឌិត Masahiro Toyoda ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា រុក្ខជាតិជាសមាសធាតុធម្មជាតិមួយដែលជំរុញឱ្យអារម្មណ៍មនុស្សឱ្យកើតមានភាពស្ងប់សុខស្រួល ចាកចេញពីភាពស្រ្តេស ហើយថែមទាំងធ្វើឱ្យអារម្មណ៍មនុស្សបានប្រសើរឡើង ដែលបង្កើនផលិតភាពការងារកើនឡើងវិញទៀតផង។
ក្រៅតែពីជួយអារម្មណ៍បុគ្គលិកធ្វើការបានប្រសើរឡើង អ្នកស្រាវជ្រាវក៏បានពិនិត្យឃើញថា ចលនាបេះដូងពួកគេដើរបានប្រសើរឡើងជាងមុនរហូតដល់២៧ភាគរយ ដែលនេះសុទ្ធសឹងជាលទ្ធផលវិជ្ជមាននាំឱ្យក្រុមអ្នកស្រាវជ្រាវជំរុញឱ្យមានការដាក់ដាំកូនរុក្ខជាតិធម្មជាតិនៅក្បែរខ្លួន មិនថានៅផ្ទះ ឬកន្លែងធ្វើការ។
គួររំឭកផងដែរថា ការស្រាវជ្រាវខាងលើបានធ្វើឡើងដោយក្រុមការងារ នៃសាកលវិទ្យាល័យ Hyogo នៅកោះ Awaii ប្រទេសជប៉ុន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet