មនុស្ស៣៥នាក់ជាន់គ្នាស្លាប់ និងរបួសរាប់សិបនាក់ ក្នុងពិធីដង្ហែសពមេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់

//s5.kh1.co/af/af3a184fea5612b0f7c5c2d5b7400f0350f175f2.jpg
សង្គម

 ០៧-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អ៊ីរ៉ង់៖ ករណីជាន់គ្នាស្លាប់បានកើតឡើង នៅក្នុងពិធីដង្ហែសពរបស់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ លោក Qasem Soleimani  ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដោយយន្តហោះគ្មានមនុស្សបើកកាលពីពេលកន្លងទៅ ដែលជាបញ្ជាដោយផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងក្នុងពិធីដង្ហែសាកសពរបស់លោក Soleimani ដែលត្រូវបានបញ្ជូនមកដល់ទីក្រុងកំណើតរបស់គាត់នៅ Kerman ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការបញ្ចុះ ហើយគេឃើញមានមនុស្សយ៉ាងច្រើនកុះករបានតម្រង់ជួរនៅតាមដងផ្លូវព្រមទាំងស្លៀកពាក់ខ្មៅផងដែរ។

យោងតាមប្រភពព័ត៌មានគេជឿថា មានមនុស្សប្រមាណ៣៥នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀត បានរងរបួស កាលពីវេលារសៀលថ្ងៃអង្គារនេះ។

គួរឲ្យដឹងថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថាពិតជាមានមនុស្សស្លាប់ក្នុងពិធីដង្ហែសពរបស់លោក Qasem Soleimani មែន៕

 លោក Soleimani 
 លោក Soleimani 
ពិធីដង្ហែសព
ពិធីដង្ហែសព
ពិធីដង្ហែសព
ពិធីដង្ហែសព
ពិធីដង្ហែសព
ពិធីដង្ហែសព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T