​​អ៊ីស្រាអែល​បង្ហាញប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត ដែលអាចបាញ់ទម្លាក់មីស៊ីលរាប់រយគ្រាប់ (មានវីដេអូ)

//s5.kh1.co/ce/ceea1d1c848be494130b07244b83d1b5109f9b09.jpg
បច្ចេកវិទ្យា

 ០៧-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

​អ៊ីស្រាអែល​៖ ​ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអែលត្រូវបានសាកល្បងជាច្រើនដងរួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដើម្បីធ្វើយ៉ាងណាឱ្យវាកាន់តែមានភាពប្រសើរឡើង។ ហើយគេអាចនៅចាំសង្គ្រាមឈូងសមុទ្រកាលពីឆ្នាំ១៩៩១ បានថា មីស៊ីល Scud ច្រើនជាង៤០គ្រាប់ត្រូវបានបាញ់សំដៅមកកាន់ទឹកដីអ៊ីស្រាអែល។ នៅពេលនោះប្រទេសទាំងមូលត្រូវបាន​ដាក់ចូលជាតំបន់​ប្រកាសអាសន្ន ដូច្នេះមនុស្សរាប់លាននាក់ត្រូវបាន​ព្រមានអំពីការមកដល់នៃគ្រាប់មីស៊ីល បើទោះបីពួកគេភាគច្រើនរស់នៅក្នុងតំបន់ដែលមិនមានរងការគំរាមកំហែងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)
ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)

សព្វថ្ងៃនេះមានតំបន់ជាង ១៧០០កន្លែងផ្សេងគ្នានៅក្នុងប្រទេសអ៊ីស្រាអែល ​បានដាក់ដំណើរការប្រព័ន្ធការពារនេះដើម្បីទប់ទល់​ពីបាញ់ប្រហារផ្សេងៗ។ នេះជាការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងបច្ចេកវិទ្យា​របស់អ៊ីស្រាអែល​ ដែលវាអាចដំណើរការយ៉ាងមានប្រសិទ្ធភាពក្នុងកំឡុងពេលនៃការប្រយុទ្ធចុងក្រោយជាមួយតំបន់ហ្គាហ្សា។

ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)
ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)

ក្នុងប្រតិបត្តិការខ្សែក្រវាត់ខ្មៅ អ៊ីស្រាអែលបានវាយប្រហារមេបញ្ជាការជាន់ខ្ពស់អ៊ីស្លាមជីហាដ
ប៉ាឡេស្ទីន (PIJ) នៅថ្ងៃទី ១២ ខែវិច្ឆិកាដែលនាំឱ្យមានការបាញ់ប្រហារដោយគ្រាប់រ៉ុកកែតរយៈពេល ២ ថ្ងៃ រវាងអ៊ីស្រាអែល និង​ពួកជីហាដអ៊ីស្លាមប៉ាឡេស្ទីន (PIJ )​ ​។ រ៉ុកកែតជាង៤០០ គ្រាប់ត្រូវបានបាញ់ទៅដល់ភាគខាងជើងឆ្ងាយពីជាយក្រុងតេអាវីដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ។ ទាំងនេះគ្រាន់តែជាគ្រាប់រ៉ុកកែតមួយចំនួនក្នុងចំណោម  ២៦០០គ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាចាប់តាំងពីខែមីនាឆ្នាំ ២០១៨ តែប៉ុណ្ណោះ។

ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)
ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)

​​ប្រជាជនអ៊ីស្រាអែលរាប់សិបនាក់​គ្រាន់តែរងរបួសស្រាលនៅ​ក្នុងការវាយប្រហារនោះ​​ ​ព្រោះ​ប្រព័ន្ធប្រកាសអាសន្ននៅទូទាំងប្រទេសបាន​បង្ហាញឱ្យប្រជាជនបានដឹងអំពីកន្លែងត្រូវលាក់ខ្លួន ខណៈពេលដែល​ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល​កំពុងបាញ់ទម្លាក់រ៉ុកកែតទាំងនោះ៕

ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)
ប្រព័ន្ធ​​អាវុធការពារដែនអាកាសចល័ត (Iron Dome)
វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T