ក្ដៅៗ! ក្លិបមួយ ចូលខ្លួនចរចាជាមួយ Real Madrid ដើម្បីនាំយក Luka Modric

//s5.kh1.co/3b/3bcc32003aa61ef45655223aa9420f3c34adc491.jpg
កីទ្បា

 ០៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

DC United ចរចាជាមួយ Real Madrid ជុំវិញ Luka Modric

អាមេរិក៖ ក្លិប DC United ត្រូវបានរាយការណ៍មកថាបានបើកការចរចាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ជុំវិញការផ្ទេរកីឡាករខ្សែបម្រើឆ្នើម Luka Modric។ ក្លិបដែលជាសមាជិករបស់លីគកំពូលអាមេរិក DC United បានចាប់អារម្មណ៍មកលើកីឡាករវ័យ ៣០ឆ្នាំរូបនេះក្រោយការចាកចេញរបស់ Wayne Rooney កាលពីខែមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Luka Modric
កីឡាករ Luka Modric

ម្ចាស់ពាន Ballon d’Or ឆ្នាំ២០១៨ Luka Modric ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបនៅលីគកំពូលអាមេរិកមួយទៀតដែរគឺ Inter Miami ដែលជាក្លិបរបស់អតីតវីរបុរសក្រុមជម្រើសជាតិអង់គ្លេស David Beckham ខណៈកុងត្រារបស់ខ្សែបម្រើជម្រើសជាតិក្រូអាតរូបនេះនិង Real Madrid នៅមានសុពលភាពរយៈពេលចំនួន ១៨ខែទៀត។

ក្លិប DC United បានជួយពិភាក្សារួចរាល់ហើយហើយជាមួយនិងអ្នកតំណាងរបស់ Modric ហើយជឿថានឹងប្រហែលជាអាចឈានដល់ការផ្ទេរជាផ្លូវការនៅទីផ្សាររដូវក្ដៅ។ ភាគីទាំងសងខាងបានមានទំនាក់ទំនងនឹងគ្នាក្រោយពេលដែល Modric បាននិយាយថាគេចាប់អារម្មណ៍ក្នុងការទទួលនូវអ្វីដែលថ្មី។

កីឡាករ Luka Modric
កីឡាករ Luka Modric

គួរឲ្យដឹងដែរថា Luka Modric បានផ្លាស់ពី Spurs មកលេងនៅរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញជាមួយ Real Madrid កាលពីរដូវក្ដៅឆ្នាំ២០១២ ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ។ គិតមកទល់នឹងបច្ចុប្បន្ន Modric ចូលលេងឲ្យ Real Madrid បាន៣២១ប្រកួត រកគ្រាប់បាល់បាល់២១គ្រាប់ និង Assist បាន៥២ដង៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T