ភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី៖ តើគេអាចដឹងចំនួនសត្វដែលស្លាប់បានដោយរបៀបណា?

//s5.kh1.co/bc/bc6ed3d3cb0d1986d9fabf9a24552bd24ac430d6.jpg
សង្គម

 ០៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះមានរបាយការណ៍មួយបានបង្ហាញថាសត្វចំនួនជិតកន្លះប៊ីលាន (៤៨០លាន) បានស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលី។ ចំនួនតួលេខនេះបានមកពីសាស្ត្រាចារ្យ Chris Dickman ដែលជាអ្នកជំនាញខាងជីវចម្រុះអូស្ត្រាលីនៅសាកលវិទ្យាល័យស៊ីដនី។ គាត់បានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីពន្យល់ពីរបៀបដែលគាត់អាចឈានដល់ចំណុចនៃការកំណត់តួលេខ ប៉ុន្តែសេចក្ដីថ្លែងការណ៍បានសំដៅទៅលើចំនួនសត្វដែលរងផលប៉ះពាល់ជាជាងសត្វដែលបានស្លាប់ដោយសារអគ្គិភ័យ (បើទោះបីជាចំណងជើងបានដាក់ថាសត្វចំនួន៤៨០លានត្រូវបានស្លាប់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកសាស្ត្រាចារ្យ Chris Dickman មកពីសាកលវិទ្យាល័យអូស្ត្រាលី
លោកសាស្ត្រាចារ្យ Chris Dickman មកពីសាកលវិទ្យាល័យអូស្ត្រាលី

ចំនួនខាងលើនេះបានផ្អែកលើរបាយការណ៍ដែលលោកបានសរសេរក្នុងឆ្នាំ២០០៧សម្រាប់ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ស្ដីពីផលប៉ះពាល់នៃការឈូសឆាយដីលើតំបន់សត្វព្រៃអូស្ត្រាលីនៅក្នុងរដ្ឋ New South Wales។ គេអាចប៉ាន់ប្រមាណបានថាបើជាមធ្យមថនិកសត្វមានចំនួន១៧.៥ សត្វបក្សី២០.៧ និងសត្វល្មូន១២៩.៥ក្នុង១ហិកតា (១០,០០០ម៉ែត្រការ៉េ) ដូច្នេះ១០០ម៉ែត្រការ៉េនៅសងខាងគឺមានទំហំប៉ុនទីលានបាល់ឱប។ បន្ទាប់មកពួកគេបានគុណចំនួនដីដែលរងគ្រោះនិងខូចខាតដោយសារអគ្គិភ័យ។

គេបានប៉ាន់ស្មានថាសត្វចំនួន៤៨០លានត្រូវបានស្លាប់ដោយសារភ្លើងឆេះព្រៃ
គេបានប៉ាន់ស្មានថាសត្វចំនួន៤៨០លានត្រូវបានស្លាប់ដោយសារភ្លើងឆេះព្រៃ

គេបានប៉ាន់ប្រមាណថានៅលើផ្ទៃដី៣លានហិកតានៃរដ្ឋ New South Wales តែឯងដែលត្រូវបានភ្លើងឆេះរយៈពេលប្រមាណ១០ថ្ងៃមុន អាចមានថនិកសត្វ បក្សី និងល្មូនដល់ទៅ៤៨០លានក្បាលបានរងផលប៉ះពាល់ពីអគ្គិភ័យនេះ។ មានចំណុចដែលគួរឲ្យចាប់អារម្មណ៍ក្នុងតួលេខទាំងនេះ។ ទីមួយការប៉ាន់ស្មានមួយនេះគឺសម្រាប់តែការខូចខាតក្នុងរដ្ឋ New South Wales ហើយឥឡូវភ្លើងបានរាលដាលដល់រដ្ឋ Victoria។

ភ្លើងឆេះព្រៃបានរាលដាលបន្តទៅដល់រដ្ឋ Victoria
ភ្លើងឆេះព្រៃបានរាលដាលបន្តទៅដល់រដ្ឋ Victoria

ចំណុចបន្ទាប់ ផ្ទៃដី៣លានហិកតាដែលរងខូចខាតគឺមិនអាចយកជាការបានទៀតទេ ដោយសារភ្លើងបានរាលដាលដល់កន្លែងផ្សេងទៀត ដូចនេះចំនួនសត្វជាច្រើនដែលបានរងផលប៉ះពាល់មានការកើនឡើងជាងការប៉ាន់ស្មានកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណាវាគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ។ តួលេខនៃចំនួនសត្វល្មូនគឺមានភាពមិនច្បាស់លាស់ ហើយសត្វនេះមានចំនួន៣ភាគ៤នៃសត្វដែលរងផលប៉ះពាល់ក្នុងការគណនាទាំងនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T