ល្អមើលសាហាវ បុកមួយទំហឹងហ្មង! ចុង២០១៩ ខ្មែរបាក់ធ្មេញអស់ពីរ ដើម២០២០ ថៃបែក១៨ថ្នេរ​ (មានវីដេអូ)

//s5.kh1.co/69/6942d1b7785bc9c5c10490219e0e856bd55c2096.jpg
កីទ្បា

 ០៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខាំ ខ្លានាង ឈ្នះ កៅលានថង

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ សិស្សគុនមកពីក្លិបរហាប់ស្វាយប៉ាក ខាំ ខ្លានាង បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ កៅលានថង ដោយវាយឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម កីឡាករទាំងពីរបានបើកការវាយលុកគ្នាយកខ្លាំងៗតែម្ដង ជាពិសេសគឺការប្រើកែងនិងជង្គង់ ដោយ ខ្លានាង បាយវាយកែង កៅលានថង ឲ្យបែកតាំងពីទឹកទី១។ កីឡាករទាំងពីរនៅតែបន្តសម្រុកគ្នា ខណៈ ខ្លានាង នៅតែវាយចេញកែងធ្ងន់ៗ រហូតដល់ទឹកទី៣ អាជ្ញាកណ្ដាលលោក ម៉ន សុខុន បានសម្រេចចិត្តបញ្ឈប់ការប្រកួតរបស់ កៅលានថង តែម្ដងដោយសារបែកធំពេក។ ក្រោយចប់ការប្រកួតនោះ កីឡាករថៃ កៅលានថង ត្រូវគ្រូពេទ្យដេរអស់ ១៨ថ្នេរ។

ការប្រកួតរវាង ខាំ ខ្លាំនាង និង កៅលានថង
ការប្រកួតរវាង ខាំ ខ្លាំនាង និង កៅលានថង

កាលពីចុងឆ្នាំ២០១៩កន្លងទៅ ខាំ ខ្លានាង ក៏ធ្លាប់ជួបគ្នាជាមួយ កៅលានថង ម្ដងដែរ ដោយកាលនោះ ខ្លានាង បានយកឈ្នះដោយពិន្ទុ ប៉ុន្តែ កៅលានថង បានបន្សល់នូវការបាក់ធ្មេញអស់ពីរដល់ ខ្លានាង៕

ចង់ឃើញថា ការប្រកួតដែល ខាំ ខ្លានាង បន្សល់ទុក ១៨ថ្នេរដល់ជើងខ្លាំងថៃ កៅលានថង យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T