ខេត្តព្រះវិហារ - គោលដៅទី១៨ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩!

//s5.kh1.co/06/06d4b5d47fde6aac2711d8170f17a6b993bb6013.jpg
សង្គម

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ ក្រោម​ប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»

ភ្នំពេញ៖ កាលពីថ្ងៃ​ទី០៥ ​ខែ​មករា ​ឆ្នាំ​២​០​២០​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ ក្រោម​ប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 

ការចូលរួមលើកនេះ គឺជាលើកទី១៨ ក្នុងឆ្នាំ២០១៩ និងជាលើកទី២៣ បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨ មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ ​បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ​សម្រាប់ការវិនិយោគ​ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បាន​ផ្ដល់កិត្តិយសផ្ដល់​មតិស្វាគមន៍ក្នុង​សិក្ខាសាលា​នៅខេត្តព្រះវិហារនេះ។ ឯកឧត្តមបានលើកឡើងពីសក្ដានុពលនៃខេត្តព្រះវិហារ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម គោស៊ុំ ប៊ុនសឿត ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 

ឯកឧត្ដម​ ​ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តព្រះវិហារជាផ្លូវការ ​ និង​បាន​បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់​គណៈកម្មការ​មូលបត្រ​កម្ពុជាក្នុងការ​ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ ឯកឧត្ដមបាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 

ឯកឧត្តម ​ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖

«ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»​។

ប្រសាសន៍របស់ឯកឧត្តម ​ស៊ូ សុជាតិ

​ក្នុងនាមជាវាគ្មិន​កិត្តិយសលោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានធ្វើបទបង្ហាញដើម្បី​ឱ្យសិក្ខាកាមងាយយល់ និងទទួលបាន​ចំណេះ​ដឹង​អំពី​ការ​វិនិយោគលើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​ការ​ទប់​ស្កាត់ ​និង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​ពី​ការ​វិនិយោគ​ ​និង​យុទ្ធ​សា​ស្រ្ត​ល្អ​ៗ​ ដើម្បី​ទាញ​យក​ផល​គាប់ប្រសើរ​ពី​ការ​វិនិយោគ​។​ ក្រោមការដឹកនាំរបស់គណៈកម្មការ​មូលបត្រ​កម្ពុជា លោក Naoto ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។

សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 

ចាប់តាំងពីឆ្នាំ២០១៨ មក ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 
សិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះវិហារ 

*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/fd/fd53f3afef5a9f4ed0de99024eafd868ba5599b8.jpg

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១លើចំនួននៃប្រតិបត្តិការជួញដូរប្រចាំខែមករា ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់នៅកម្ពុជា!

 ០៥-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T