Mourinho កំពុងចាំត្រងយកកីឡាករឆ្នើម១រូបរបស់ At.Madrid ដែលគ្រោងចាកចេញនាខែមករានេះ

//s5.kh1.co/41/41f7993c018b5c826f94a8401cdbfe75e42a6a49.jpg
កីទ្បា

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Mourinho ចង់បាន Thomas Lemar

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិចារណាក្នុងការដាក់សំណើខ្ចីជើងយកខ្សែបម្រើស្លាបសញ្ជតិបារាំងរបស់ក្លិប Athletico Madrid កីឡាករ Thomas Lemar ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់តម្លៃ៦០លានអឺរ៉ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thomas Lemar
  កីឡាករ Thomas Lemar

Lemar ហាក់មិនសូវជាជោគជ័យជាមួយ AT Madrid នោះទេ ជាក់ស្ដែងចាប់តាំងពីផ្ទេរពី Monaco ក្នុងតម្លៃ៥២,២លានផោន មកកាន់ទឹកដីអេស្ប៉ាញកាលឆ្នាំ២០១៧មក រូបគេស៊ុតបញ្ចូលទីបាន៣គ្រាប់ប៉ុណ្ណោះក្នុងចំណោមការបង្ហាញខ្លួន៦៤ប្រកួតកន្លងទៅ។

យ៉ាងណាមិញ កាសែត Independent បានបញ្ជាក់ថា ជម្រើសជាតិបារាំង Lemar អាចនឹងចាកចេញពីក្លិបនាខែមករានេះក្នុងលក្ខខណ្ឌខ្ចីជើង ក្រោយស្ថិតនៅក្រៅជម្រើសរបស់លោក Diego Simeone។

កីឡាករ Thomas Lemar
កីឡាករ Thomas Lemar

ប្រភពដដែលបានបន្ថែមទៀតថា កិច្ចព្រមព្រៀងខ្ចីជើងនេះមានតម្លៃប្រមាណ៦លានអឺរ៉ូ ខណៈ Spurs ជាក្លិបមួយក្នុងចំណោមក្លិបធំៗផ្សេងទៀតដែលត្រៀមត្រងយកខ្សែបម្រើវ័យ២៤ឆ្នាំ។

ជាមួយគ្នានេះដែរ អ្នកចាត់ការទូទៅថ្មីក្រុម Tottenham Hotspur លោក Jose Mourinho មានបំណងស្វែងរកកីឡាករបន្ថែមក្នុងក្រុមរបស់លោក ក្រោយបាត់បង់ខ្សែប្រយុទ្ធឆ្នើមកីឡាករ Harry Kane ដោយសាររបួស ខណៈរបាយការណ៍បានបញ្ជាក់ថា ជម្រើសជាតិអង់គ្លេសរូបនេះត្រូវសម្រាកក្រៅទីលានយ៉ាងហោច៦សប្ដាហ៍។

កីឡាករ Harry Kane របួស 
កីឡាករ Harry Kane របួស 

គួរឲ្យដឹងដែរថា ក្រៅពី Lemar លោក​ Mourinho ក៏សម្លឹងឃើញខ្សែការពារកណ្ដាលរបស់ក្លិប Napoli កីឡាករ Koulibaly ផងដែរ ក្នុងគោលបំណងបន្ថែមគុណភាពក្នុងក្រុម ក្រោយ៥ប្រកួតចុងក្រោយលោកស្គាល់ជ័យជម្នះតែ១ដងប៉ុណ្ណោះ៕

កីឡាករ Koulibaly
កីឡាករ Koulibaly

ប្រភពindependent

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T