បងប្អូនត្រកូល Manchester ទាំងពីរ ប្រជែងគ្នាចង់បានកីឡាករម្នាក់របស់លោក Jose Mourinho

//s5.kh1.co/3e/3ea58024c8d0328b5300940b74f0b1b3090dc2b4.jpg
កីទ្បា

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Man UTD និង Man City ចង់បាន Harry Winks

អង់គ្លេស៖ បងប្អូនត្រកូល Manchester ទាំងពីរគឺ Manchester United និង Manchester City បាននឹងកំពុងតែប្រជែងគ្នាក្នុងការនាំយកខ្សែបម្រើរបស់ Spurs កីឡាករ Harry Winks។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ២៣ឆ្នាំ Winks ចូលលេងក្នុងជម្រើសដំបូងបានត្រឹមតែ៣ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Jose Mourinho ៩ប្រកួតនៅក្របខណ្ឌ Premier League។ ខណៈកាលពីថ្ងៃអាទិត្យកន្លងទៅក្នុងការប្រកួតជាមួយ Middlebrough ពានរង្វាន់ FA Cup ខ្សែបម្រើរូបនេះត្រូវបានផ្លាស់ប្ដូរចេញនៅក្នុងវគ្គទី១ដោយសារតែបញ្ហារបួស។ ការប្រកួតរវាង Liverpool និង Spurs នៅថ្ងៃអាទិត្យនេះ Winks ក៏ទំនងនឹងបន្តអវត្តមានពីលើទីលានផងដែរ។

កីឡាករ Harry Winks
កីឡាករ Harry Winks

បើតាមសារព័ត៌មាន The Athletic ក្លិបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បច្ចុប្បន្នកំពុងតែជួបបញ្ហាខ្សែបម្រើ ដោយ Paul Pogba និង Scott McTominay កំពុងតែមានបញ្ហារបួស ខណៈពេលដែល Fred និង Matic សុទ្ធសឹងតែរំពឹងថាចាកចេញ។ ដូច្នេះបុរសសញ្ជាតិន័រវែសបានសម្លឹងមើលឃើញ Winks ដើម្បីយកទៅជួយក្រុមរបស់លោក។

ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ Man UTD ត្រូវប្រឈមមុខជាមួយ Man City ស្របពដែលក្លិបជើងឯក Premier League រដូវកាលមុនក៏ដាក់ការចង់បានមកលើ Harry Winks ដូចគ្នា។ លោក Pep Guardiola ចាប់អារម្មណ៍នាំយកជម្រើសជាតិអង់គ្លេសរូបនេះទៅកាន់កីឡដ្ឋាន Etihad ព្រោះ David Silva នឹងចាកចេញពីក្លិបនៅបំណាច់រដូវកាលនេះ ហើយ Fernandinho ក៏មានវ័យកាន់តែច្រើន។

គួរឲ្យដឹងដែរថា Winks គឺជាតួអង្គសំខាន់មួយរូបរបស់ Spurs កំឡុងរជ្ជកាលដឹកនាំរបស់លោក Mauricio Pochettino ប៉ុន្តែក្រោយការមកដល់របស់លោក Jose Mourinho រូបគេមិនសូវជាមានឱកាសបង្ហាញខ្លួនប៉ុន្មានទេ ខណៈកុងត្រារវាងគេនិង Spurs នឹងមានសុពលភាពដល់ឆ្នាំ២០២៤៕

កីឡាករ Harry Winks
កីឡាករ Harry Winks
កីឡាករ Harry Winks
កីឡាករ Harry Winks

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T