ណាថាTaoស្អប់Exo? ក្នុងវីដេអូនេះ Tao ឲ្យគេកាត់វគ្គនេះចោល ព្រោះមានហ្វេនថាលោកមុខដូចក្រុម BTS! (មានវីដេអូ)

//s5.kh1.co/3c/3c7708a865b4dde324ca3d0e67febe9916362e54.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទាំងនេះអាចបញ្ជាក់បានថា ទោះ Tao បានចេញពីក្រុម EXO មែនពិត តែលោកនៅតែមានមោទនភាពនិងស្រលាញ់ក្រុមរបស់លោកជានិច្ច។

ចិន៖ កាលពីថ្មីៗនេះ បានផ្ទុះឡើងនូវវីដេអូខ្លីមួយរបស់ តារាចម្រៀងប្រុស Tao ដែលគេស្គាល់ថាជាអតីតសមាជិកក្រុម Exo បានជជែកគ្នាលេងជាមួយនឹង អ្នកគាំទ្រនៅតាមផ្លូវស្រីៗមិនប៉ុន្មាននាក់​ ខណៈពេលនោះលោកក៏ស្រាប់តែទទួលបាននូវសំណួរ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីអ្នកគាំទ្រទាំងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យដឹងថា មានអ្នកគាំទ្រស្រីប៉ុន្មាននាក់ បាននិយាយថា Tao ថាលោកពិតជាមានមុខមាត់ស្រដៀងនឹងសមាជិកក្រុម BTSណាស់។ ដោយឡែកគ្រាន់តែឮបែបនេះភ្លាម Tao ក៏បានបញ្ចេញប្រតិកម្មភ្លែត ដោយលោកបានសួរទៅកាន់ អ្នកគាំទ្រនារីៗទាំងនោះវិញថា «តើនាងស្គាល់ក្រុម EXO ទេ?» និងថែមទាំងបានអះអាងថាខ្លួន គឺជាអតីតសមាជិកក្រុមនេះថែមទៀតផង។

Tao  អតីតសមាជិកក្រុម EXO
Tao  អតីតសមាជិកក្រុម EXO

មិនតែប៉ុណ្ណោះ Tao ក៏បាននិយាយបែបលេងសើចថាទៅកាន់ខាងអ្នកកាត់តវីដេអូថា ឲ្យពួកគេជួយកាត់ប្លង់នេះចោលទៅ ដោយសារតែមានគេថាលោកមានមុខដូចជាសមាជិកក្រុម BTS

Tao  អតីតសមាជិកក្រុម EXO
Tao អតីតសមាជិកក្រុម EXO
Tao  អតីតសមាជិកក្រុម EXO
Tao អតីតសមាជិកក្រុម EXO

គួររំឮកផងដែរថា បើគិតទៅមកទល់ពេលនេះ គឺរយៈពេល៤ឆ្នាំហើយ ដែលតារាចម្រៀងប្រុសរូបសង្ហា Tao បានសម្រេចចិត្តដើរចេញ ពីក្រុមចម្រៀងបុរសល្បីឈ្មោះ EXO

យ៉ាងណាមិញ ក្រោយពីការចាកចេញរបស់ Tao ក៏បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថា ប្រហែលជាលោកជាមួយនឹង សមាជិកក្រុមរបស់ EXO មើលមុខគ្នាមិនចំឡើយ ពីព្រោះគេមិនធ្លាប់ឃើញ អ្នកទាំងអស់គ្នាជួបជុំគ្នា ឬបង្ហាញឲ្យឃើញថាអ្នកទាំងអស់គ្នា នៅបន្តការទំនាក់ទំនងគ្នា ឲ្យអ្នកគាំទ្របានឃើញឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត បានអះអាង Tao នៅតែមានទំនាក់ទំនងល្អជាមួយនឹងសមាជិកក្រុម EXO ដដែល ប៉ុន្តែគ្រាន់តែពួកគេមិនបានបញ្ចេញឲ្យឃើញឲ្យសាធារណៈជនបានឃើញតែប៉ុណ្ណោះ។

ជាក់ស្តែង ក៏ដូចជាវីដេអូឃ្លីបខ្លីខាងក្រោមនេះ ក៏អាចបញ្ជាក់បានថា Tao នៅតែស្រលាញ់ និងមានមោទនភាពចំពោះក្រុម EXO មិនប្រួលប្រែឡើយ៕

Tao  អតីតសមាជិកក្រុម EXO
Tao អតីតសមាជិកក្រុម EXO
Tao  អតីតសមាជិកក្រុម EXO
Tao អតីតសមាជិកក្រុម EXO
Tao  អតីតសមាជិកក្រុម EXO
Tao អតីតសមាជិកក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Tao កាលនៅជាក្រុម EXO
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T