សុំសរសើរមែន! ក្មេងប្រុសម្នាក់មានអាយុទើបតែ ៧ ឆ្នាំសោះ តែអាចរកលុយចាយខ្លួនឯងបានដោយវិធីងាយៗ

//s5.kh1.co/c3/c38f6904a3ec76ed819c24dcb0dc70d523a36005.png
សង្គម

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ ក្មេងប្រុសវ័យ ៧ ឆ្នាំម្នាក់បានធ្វើឲ្យម្ដាយរបស់គេមានការងឿងឆ្ងល់ ក្រោយរូបគេអាចរកប្រាក់បានដោយខ្លួនឯង ទាំងដែលនៅជាសិស្សនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្តីដែលជាម្ដាយឈ្មោះ  Puan Hasmi Samsuddin បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ដោយមានចម្ងល់មួយ ដោយសារគាត់ឲ្យលុយកូនទៅរៀន២រីងហ្គីត (ប្រហែល ២០០០៛) តែគេបែរជាឲ្យគាត់ត្រឡប់មកវិញចំនួន ៤ រីងហ្គីត (ប្រហែល ៤០០០៛) ។

ប្រាក់ដែលកូនប្រុសគាត់រកបានពីការលក់កណ្ដូប
ប្រាក់ដែលកូនប្រុសគាត់រកបានពីការលក់កណ្ដូប

ខាងក្រោមនេះជាសារឆ្លើយឆ្លងដែលកូនប្រុសរបស់គាត់បានសួរគាត់ ៖

កូនប្រុស: ម៉ែតើកូនជ្រូករបស់ខ្ញុំនៅឯណា?

ម្ដាយៈ ហេតុអ្វីបានជាសួររកកូនជ្រូក?

កូនប្រុស: ខ្ញុំចង់សន្សំប្រាក់។

ម្ដាយៈ តើកូនបានលុយមកពីណា?

កូនប្រុស: ដោយសារម៉ាក់បានឲ្យវាមកខ្ញុំ។

ម្ដាយៈ ម៉ាក់ឲ្យកូនតែ ២ រីងហ្គីតតើ ចុះហេតុអ្វីកូនមាន ៤ រីងហ្គីត? កូនលួចលុយមិត្តភិក្ដមែនទេ?

កូនប្រុសៈ ខ្ញុំមិនបានលួចទេ គឺបានមកពីការលក់កណ្ដូប។

កណ្ដូប
កណ្ដូប

ក្មេងប្រុសខាងលើបានប្រាប់ម្ដាយរបស់គេថា គេតែងតែទៅចាប់កណ្ដូបរៀងរាល់ថ្ងៃឈប់សម្រាក និង បានលក់កណ្ដូបទាំងនោះទៅឲ្យមិត្តរបស់គេផងដែរ។ ឮដូចនេះ ស្ត្រីដែលជាម្ដាយហួសចិត្ត ព្រមទាំងសប្បាចិត្ត ចំពោះគំនិតអាជីវកម្មរបស់កូនប្រុសរបស់គាត់មួយនេះ ព្រោះតែគេទើបតែមានវ័យ ៧ ឆ្នាំ និងរៀនថ្នាក់ទី ១ ប៉ុណ្ណោះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T