​គ្រោះថ្នាក់ណាស់! ចងចៅប្រុសអាយុ៧ឆ្នាំ សម្រូត​ពីជាន់ទី៥ដើម្បីជួយសង្គ្រោះកូនឆ្មា (មានវីដេអូ)

//s5.kh1.co/a4/a425f87b88d909647be75b4a7922295586a9448f.png
សង្គម

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ សត្វចិញ្ចឹមជាញឹកញាប់ត្រូវបានគេ​ចាត់ទុកជាផ្នែកមួយនៃសមាជិកគ្រួសារ។ ដោយឡែកគូស្វាមីភរិយាវ័យចំណាស់មួយគូនៅក្នុងប្រទេសចិន កំពុងតែ​ទទួលរងការរិះគន់ពីសំណាក់មហាជន បន្ទាប់ពីពួក​គាត់បានប្រថុយជីវិតចៅប្រុស​ម្នាក់ ​ដើម្បីជួយសង្គ្រោះសត្វឆ្មាជាទីស្រឡាញ់របស់ពួកគាត់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី៥ ខែមករា តាមសេចក្តីរាយការណ៍បាន​ឱ្យដឹងថា ប្តីប្រពន្ធពីរនាក់​មកពីស៊ីឈួន ត្រូវបាន​​គេថតសកម្មភាព​ ពេលសម្រូតខ្សែដែលចងចៅប្រុសអាយុ៧ឆ្នាំ ពីជាន់ទី៥ ដើម្បី​ទៅជួយឆ្មាមួយក្បាលដែល​ជាប់នៅខាងក្រោម​។ អ្នកជិតខាងដែលបានឃើញហេតុការណ៍នេះបានស្រែកថា “ប្រយ័ត្នធ្លាក់ក្មេង វាគ្រោះថ្នាក់ខ្លាំងណាស់”។ ប៉ុន្តែប្តីប្រពន្ធទាំងពីរនាក់នោះ មិនខ្វល់ឡើយហើយបន្តសម្រូតចុះរហូតដល់ក្មេងប្រុសនោះចាប់ឆ្មាបាន ទើប​ពួកគាត់ទាញក្មេងឡើងមកវិញ។

វីដេអូនេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតចោទសួរថា តើពួកគេបានឱ្យតម្លៃទៅលើជីវិតរបស់ឆ្មាឬជីវិតរបស់ចៅប្រុសរបស់ពួកគាត់។ ​មនុស្សជាច្រើនបានរិះគន់ចំពោះសកម្មភាពរបស់ប្តីប្រពន្ធជនជាតិចិននោះថាវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្មេងបាន។

អ្នកនាំពាក្យគណៈកម្មាធិការសង្កាត់បានប្រាប់អ្នកសារព័ត៌មានថា គ្រួសារនេះរស់នៅជាន់ទី២ នៃអគារ ចំណែកក្មេងនោះមិនមានបញ្ហាអ្វីទេ។ អ្នកសារព័ត៌មានបានដឹងដែរថា ប្រពន្ធវ័យចំណាស់នោះបាន​ទទួលកំហុសរបស់គាត់ព្រមទាំងបាននិយាយថា "ពួកគាត់​នឹងមិនធ្វើខុសដូចលើកនេះម្តងទៀតឡើយ​" ៕

WARNING: Viewers may find the following video disturbing.

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T