រន្ធត់ណាស់ បងប្រុសបង្កើត«រាជបុត្រកង្កែប» សម្លាប់ប្រពន្ធកូនរួចសម្លាប់ខ្លួនឯង ក្នុងព្រៃជ្រៅស្លាប់ ដោយសារតែ...!

//s5.kh1.co/35/358dede47138a3b4a774e3ffda04828d8f6c3240.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាមិនគួរកើតមានឡើងសោះ ចំពោះក្រុមគ្រួសាររបស់តារាសម្តែងប្រុសដ៏ស្លូតបូតរូបនេះ។

ចិន៖ សោកដនាថកម្មដ៏សែនរន្ធត់បំផុត នៅក្នុងក្រុមគ្រួសាររបស់ តារាសម្តែងប្រុសល្បីឈ្មោះលោក Ming Dao ដែលគ្រប់គ្នាតែងហៅថា «ព្រះរាជបុត្រកង្កែប» ដោយថ្មីៗនេះ គេបានរកឃើញនូវសាកសពមនុស្ស ចំនួន៣នាក់នៅក្នុងព្រៃជ្រៅមួយកន្លែង ដែលគេស្គាល់ថាជាគ្រួសារបងប្រុសបង្កើតរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការរាយការណ៍ ពីខាងភ្នាក់ងារប៉ូលីសតៃវ៉ាន់ បានឲ្យដឹងថា គេរកឃើញសាកសពមនុស្ស៣នាក់ នៅក្នុងព្រៃជ្រៅមួយកន្លែងដែលមានឈ្មោះថាភ្នំ An Thai ដោយ២នាក់ជាមនុស្សពេញវ័យ (ជាប្តីប្រពន្ធនឹងគ្នា) ដោយប្តីមានឈ្មោះថា Lam Man អាយុ ៤០ និងជាបងប្រុសបង្កើតរបស់តារាសម្តែងប្រុស Ming Dao ចំណែកឯប្រពន្ធមានឈ្មោះថា Tran អាយុ ៣៨ឆ្នាំ និងម្នាក់ទៀតជាក្មេងអាយុ ១០ឆ្នាំ ត្រូវជាកូនរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះ ក្រោយពេលពិនិត្យ គេបានរកឃើញថា នៅលើសាកសពរបស់ពួកគេ គឺមានខ្សែក្រវ៉ាត់រឹតនៅលើកញ្ចឹងកផងដែរ។

កន្លែងកើតហេតុ
កន្លែងកើតហេតុ

យោងតាមការលើកឡើងរបស់ប៉ូលីស បានបន្ថែមឲ្យដឹងទៀតថា មុនពេលកើតហេតុមិនប៉ុន្មានថ្ងៃ បងប្រុសរបស់ Ming Dao បានផ្ញើសារទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដោយបាននិយាយថា ៖

«ខ្ញុំមិនចង់រស់ទៀតទេ ខ្ញុំចង់ស្លាប់»។

មូលហេតុគឺដោយសារតែលោក បានជំពាក់បំណុលគេ ជាង៣៣ម៉ឺនដុល្លារឯណោះ ថែមទាំងបច្ចុប្បន្ននេះ លោកគ្មានការងារធ្វើជាច្រើនខែថែមទៀតផង ទើបធ្វើឲ្យលោកសម្រេចចិត្តបញ្ចប់ជីវិតខ្លួន និងគ្រួសារបែបនេះ។

បងប្រុសបង្កើតរបស់ Ming Dao
បងប្រុសបង្កើតរបស់ Ming Dao

យ៉ាងណាមិញ ក្រោយពីឮដំណឹងនេះភ្លាម តារាសម្តែងប្រុស Ming Dao ជាមួយនឹងឪពុករបស់លោក ក៏បានស្ទុះទៅកាន់កន្លែងកើតហេតុភ្លាមទាំងរន្ធត់ចិត្ត និងក្តុកក្តួលយ៉ាងខ្លាំងបំផុត។

ហើយក្រោយពីឮដំណឹងនេះ អ្នកគាំទ្រក៏ដូចជាមិត្តសិល្បៈជាច្រើន របស់លោក Ming Dao ក៏បានចូលរួមរំលែកទុក្ខចំពោះសោកដនាថកម្មដ៏សែនឈឺចាប់មួយនេះ ដែលបានកើតឡើងនៅក្នុងក្រុមគ្រួសាររបស់លោកផងដែរ៕

  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
តារាសម្តែងប្រុស Ming Dao 
តារាសម្តែងប្រុស Ming Dao 
  តារាសម្តែងប្រុស Ming Dao និងឪពុកម្តាយ
  តារាសម្តែងប្រុស Ming Dao និងឪពុកម្តាយ
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
  តារាសម្តែងប្រុស Ming Dao
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T