កើតបានមួយថ្ងៃ Minamino ស្ទើរតែបាត់បង់ជីវិតទៅហើយ ដោយសារតែ…..

//s5.kh1.co/f2/f2c209e1642f57bd199e46ac8a26e966f6c20640.jpg
កីទ្បា

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Minamino រួចផុតជីវិតពីគ្រោះរញ្ជួយដី

បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរបស់ Liverpool កីឡាករ Takumi Minamino បានរួចជីវិតពីគ្រោះរញ្ជួយដីដ៏ធំបំផុតលំដាប់ទីពីរដែលកើតឡើងក្នុងប្រទេសជប៉ុន នៅសតវត្សរ៍ទី២០។ Minamino ឃើញពន្លឺថ្ងៃបានតែ១ថ្ងៃប៉ុណ្ណោះ គ្រោះរញ្ជួយដីដែលមានឈ្មោះថា Great Hanshin ក៏បានកើតឡើង និងឆក់យកអាយុជីវិតមនុស្សអស់ចំនួន ៦,៤៣៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Takumi Minamino
កីឡាករ Takumi Minamino
គ្រោះរញ្ជួយដីក្នុងប្រទេសជប៉ុនឆ្នាំ១៩៩៥
គ្រោះរញ្ជួយដីក្នុងប្រទេសជប៉ុនឆ្នាំ១៩៩៥

Minamino កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៥ នៅក្នុងទីក្រុង Izumisano ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីកន្លែងដែលទទួលរងការវាយប្រហារខ្លាំងក្នុងទីក្រុង Kobe ដោយសារគ្រោះមហន្តរាយមួយនេះ។ លើសពី ៧០,០០០ម៉ឺនខ្នងផ្ទះត្រូវបានបំផ្លាញ ខណៈម្ដាយ និងឪពុករបស់ Minamino បានបីរូបគេនិងបងប្រុសរបស់គេរត់ទាំងប្រញាប់ប្រញាល់ទៅកាន់កន្លែងមានសុវត្ថិភាព។

គ្រោះរញ្ជួយដីក្នុងប្រទេសជប៉ុនឆ្នាំ១៩៩៥
គ្រោះរញ្ជួយដីក្នុងប្រទេសជប៉ុនឆ្នាំ១៩៩៥

គួរបញ្ជាក់ឡើងវិញដែរថា បច្ចុប្បន្ន Minamino កំពុងតែលេងឲ្យហង្សក្រហម Liverpool ក្រោយក្លិបជើងឯក Champions League បានចំណាយលុយ ៧,២៥លានផោនទិញយករូបគេពីក្លិបរបស់អូទ្រីស Red Bull Salzburg កំឡុងទីផ្សារខែមករានេះ។

កីឡាករ Takumi Minamino
កីឡាករ Takumi Minamino

Minamino ក៏ធ្លាប់មកប្រកួតនៅក្នុងពហុកីឡដ្ឋានជាតិរបស់កម្ពុជាផងដែរកំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Russia 2018 ដោយពេលនោះសាំម៉ូរៃខៀវជប៉ុន បានយកឈ្នះគោព្រៃកម្ពុជាក្នុងលទ្ធផល ០ទល់នឹង២៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T