ធ្លាប់តែឃើញទូរសព្ទអេក្រង់បត់ ប៉ុន្តែពេលនេះចូលមកដល់យុគសម័យកុំព្យូទ័រយួរដៃអេក្រង់បត់ហើយ

//s5.kh1.co/8f/8f8c440dd89a916d53c70ab03b00cc90eca9f4fd.jpg
បច្ចេកវិទ្យា

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ២០២០នេះ ក្រុមហ៊ុន Lenovo បានដាក់បង្ហាញកុំព្យួរយួរដៃប្រភេទអេក្រង់បត់ដំបូងគេក្នុងលោក ហើយ Lenovo បានដាក់ឈ្មោះកុំព្យួរយួរដៃអេក្រង់បត់នេះថា ThinkPad X1 Fold។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ThinkPad X1 Fold គឺជាកុំព្យួរទ័រយួរដៃអេក្រង់បត់មុនដំបូងគេក្នុងលោក
ThinkPad X1 Fold គឺជាកុំព្យួរទ័រយួរដៃអេក្រង់បត់មុនដំបូងគេក្នុងលោក

ThinkPad X1 Fold ជាប្រភេទកុំព្យួរទ័រកាត់ថេប្លេតដែលបានបំពាក់អេក្រង់ QXGA OLED (កម្រិតបង្ហាញ ២០៤៨ x ១៥៣៦) ទំហំ១៣.៣អ៊ីញជាមួយខ្នាត៤:៣ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន​ LG។ នៅពេលបត់អេក្រង់ ផ្ទៃខាងលើរបស់កុំព្យូរទ័រប្រើជាអេក្រង់និងផ្ទៃខាងក្រោមប្រើជាក្ដារចុច ប៉ុន្តែបើយើងមិនពេញចិត្តនឹងការប៉ះក្ដារចុចនៅលើអេក្រង់ឬចង់ប្រើកុំព្យូរទ័រលាតពេញ យើងអាចមានជម្រើសក្នុងការភ្ជាប់ក្ដារចុចឥតខ្សែពីខាងក្រៅបាន។

បើយើងមិនពេញចិត្តក្ដារចុចនៅលើអេក្រង់ យើងអាចប្រើក្ដារចុចឥតខ្សែជំនួសវិញ
បើយើងមិនពេញចិត្តក្ដារចុចនៅលើអេក្រង់ យើងអាចប្រើក្ដារចុចឥតខ្សែជំនួសវិញ

ប្រព័ន្ធប្រតិបត្តិការរបស់វានឹងដំណើរការដោយ Window 10 ដែលមិនខុសគ្នានឹងកុំព្យួរយួរដៃដទៃប៉ុន្មានទេ ហើយការប្រើប្រាស់វិញក៏មិនមានអ្វីប្លែកច្រើនដែរ។ បើយើងបត់អេក្រង់របស់វាហើយអូសមើលគេហទំព័រណាមួយ រូបភាពរបស់វានឹងធ្លាក់ពីលើចុះមកក្រោមប្រៀបដូចជាទឹកជ្រោះអ៊ីចឹង ដែលទាំងនេះហាក់ដូចជាការផ្ដល់នូវអារម្មណ៍នៃការប្រើប្រាស់បែបថ្មី។

រូបភាពលើអេក្រង់នឹងធ្លាក់ពីលើចុះមកក្រោមប្រៀបដូចជាទឹកជ្រោះអ៊ីចឹង 
រូបភាពលើអេក្រង់នឹងធ្លាក់ពីលើចុះមកក្រោមប្រៀបដូចជាទឹកជ្រោះអ៊ីចឹង 

ចំណែកកម្លាំងម៉ាស៊ីនរបស់វាបានប្រើប្រាស់ CPU របស់ក្រុមហ៊ុន​ Intel ជាមួយបច្ចេកវិទ្យា Intel Hybrid និងក្រាហ្វិក Intel UHD ជំនាន់ទី១១។ ចំពោះ RAM របស់វាមានទំហំ ៨ជីហ្គាបៃ និងមានអង្គចងចាំប្រភេទ SSD ទំហំមួយតេហ្គាបៃ។  វាអាចនឹងបញ្ចេញលក់នៅពាក់កណ្ដាលឆ្នាំនេះជាមួយតម្លៃអាចនឹងឈានដល់២,៤៩៩ដុល្លារ៕

កុំព្យួរទ័រអេក្រង់បត់មួយនេះនឹងបញ្ចេញលក់នៅកណ្ដាលឆ្នាំនេះជាមួយតម្លៃអាចនឹងឈានដល់២,៤៩៩ដុល្លារ
កុំព្យួរទ័រអេក្រង់បត់មួយនេះនឹងបញ្ចេញលក់នៅកណ្ដាលឆ្នាំនេះជាមួយតម្លៃអាចនឹងឈានដល់២,៤៩៩ដុល្លារ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T