ម្ចាស់សំណង់អគារ បាក់រលំនៅកែប ត្រូវបានចៅក្រម មិនឲ្យជាប់ទោសទេ តែត្រូវ......

//s5.kh1.co/f0/f023eaa75a47a314ae830e94fffa1ce4f284ba51.jpg
សង្គម

 ០៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទីបំផុត ម្ចាស់សំណងបាក់រលំ ត្រូវបង់សំណងរដ្ឋប្បវេណី ដល់អ្នកស្លាប់

កែប៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន ប្រជាជនកម្ពុជាទាំងមូល បានជួបទុក្ខធំយ៉ាងខ្លាំង ជុំវិញករណីបាក់រលំអគារមួយ នៅខេត្តកែប ដែលបណ្ដាលឲ្យមានជនរងគ្រោះរបួស និងស្លាប់យ៉ាងច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនយូរប៉ុន្មាន ដោយសារប្រទេសកម្ពុជា ជាប្រទេសមានច្បាប់ត្រឹមត្រូវ ទីបំផុត ម្ចាស់សំណង់អគារកម្ពស់៧ជាន់បាក់រលំ ២នាក់ប្ដីប្រពន្ធនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង ដើម្បីដោះស្រាយតាមនីតិវិធី កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ។

អ្វីដែលពិសេស តុលាការបានចេញ សេចក្ដីសម្រេចដោយ មិនឃុំខ្លួនម្ចាស់អគារ ២នាក់ប្ដីប្រពន្ធនោះទេ តែត្រូវតែទទួលខុសត្រូវ ចំពោះជនរងគ្រោះ និងគ្រួសារសព ដោយរកលុយបង់ថ្លៃសងតាមសំណងរដ្ឋប្បវេណី​ ឲ្យពួកគេវិញ។

គួរបញ្ជាក់ថា ហេតុការណ៍ឧប្បត្តិហេតុមួយនេះ បានបន្សល់ទុកនៅ ភាពអាឡោះអាល័យ និងសោកស្ដាយអាណិត ដល់ជនរងគ្រោះដែលបានស្លាប់ និងរបួសជាពន់ពេក ដែលសរុបទៅមានអ្នកស្លាប់រហូតដល់ទៅ ៣៦នាក់ឯណោះ៕

អគារមុនពេលបាក់
អគារមុនពេលបាក់
អគារក្រោយពេលបាក់
អគារក្រោយពេលបាក់
សកម្មភាពរុករកជនរងគ្រោះ
សកម្មភាពរុករកជនរងគ្រោះ
សកម្មភាពរុករកជនរងគ្រោះ
សកម្មភាពរុករកជនរងគ្រោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T