ក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ដោយសារខំធ្វើកិច្ចការសាលាចំនួន ៨សន្លឹកដាច់យប់ពេក

//s5.kh1.co/17/17e47f3ce0670a3f65578a83899164d645fd4890.jpg
នារី

 ០៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ការប្រឹងប្រែងរៀនសូត្រ វា​ជារឿងដ៏ល្អប្រសើរមួយ តែបើសិនជាយើងខំរៀនពេក ដោយមិនគិតពីសុខភាព ឬរៀនដល់យប់ជ្រៅពេកនោះ វាមិនមែនជារឿងល្អនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពយើងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្មេងប្រុសជនជាតិចិនម្នាក់ អាយុ ១៣ ឆ្នាំ ត្រកូល ឆុន រស់នៅទីក្រុង ហេងយ៉ាង ខេត្តហ៊ូណាន មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរទាំងវ័យក្មេង ដោយសារគេងមិនបានគ្រប់គ្រាន់។

រូបភាពតំណាង
រូបភាពតំណាង

យោងតាមសារព័ត៌មាន Sin Chew Daily បានឲ្យដឹងថាដើមហេតុដែលបណ្ដាលឲ្យក្មេងប្រុសខាងលើទទួលរងនូវជំងឺបែបនេះ ដោយសារគេងមិនគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ហើយនៅយប់ចុងក្រោយ ក្មេងនេះបានធ្វើកិច្ចការសាលាចំនួន ៨សន្លឹកដោយមិនព្រមសម្រាក និងបន្តធ្វើរហូតដាច់យប់ ដែលជាហេតុបណ្ដាលឲ្យជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅ។  ដោយឪពុករបស់ ឆុន ឃើញសភាពកូនមិនប្រក្រតី ក៏បានបញ្ជូនទៅមន្ទីពេទ្យតែម្ដង។

ឆុន សម្រាកនៅឯមន្ទីពេទ្យ
ឆុន សម្រាកនៅឯមន្ទីពេទ្យ

ក្រោយធ្វើការវិនិច្ឆ័យចប់សព្វគ្រប់ហើយ គ្រូពេទ្យរកឃើញថា ឆុន មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ។ ជំងឺប្រភេទនេះភាគច្រើនកើតឡើងពេលរាងកាយចុះខ្សោយ ហើយអាការរបស់គាត់មានដូចជា គ្រុនក្តៅ អស់កម្លាំង និងវង្វេងស្មារតី៕ 

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T