អុញ! ត្រលប់មកស្រុកវិញ ម្ដាយអត់និយាយរកពេញមួយខែ ព្រោះតែប្លែកមុខមើលលែងស្គាល់

//s5.kh1.co/a9/a9a738e05803d4e57fac0f3ec3f3fa8f9d65be7a.jpg
សង្គម

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វៀតណាម៖ នាង Tran Vu Van Anh វ័យ២២ឆ្នាំ បានត្រលប់មកផ្ទះវិញជាលើកដំបូង បន្ទាប់ពីវះកាត់កែសម្ផស្ស ដែលធ្វើឲ្យម្ដាយអត់និយាយរកនាងពេញមួយខែ ហើយសូម្បីតែសាច់ញាតិរបស់នាង ក៏មើលនាងលែងស្គាល់ថាជានរណាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីដែលនាង Tran សរសេររៀបរាប់នៅលើបណ្ដាញសង្គមបានឲ្យដឹងថា នាងតែងតែមានភាពខ្មាសអៀន និងទើសទាល់ក្នុងចិត្ត ដោយសារតែទម្រង់ច្រមុះដ៏ធំ និងរដិបរដុប ហើយខ្វះចង្ការ។ ស្ថិតក្នុងវ័យ១៩ឆ្នាំ នាងមានការងារចំនួន២ ជាអ្នកទទួលភ្ញៀវ និងរត់តុ ដែលធ្វើឲ្យនាងអាចសន្សំប្រាក់បានគ្រប់គ្រាន់សម្រាប់ការវះកាត់កែសម្ផស្សលើកទីមួយរបស់នាង។ ដោយដឹងថា ក្រុមគ្រួសារជាមនុស្សអភិរក្សនិយម និងជំទាស់ នាងមិនបានប្រាប់ពីគម្រោងកែសម្ផស្សឡើយ។ បន្ទាប់ពីការវះកាត់កែទម្រង់ច្រមុះ និងចាក់ចង្ការឲ្យវែងរួចមក នាងបានវះកាត់កែទំហំសុដន់ ត្របកភ្នែកពីរជាន់ និងចាក់បំពេញផ្ទៃមុខឲ្យក្មេងជាងវ័យ។

​រយៈពេលបីឆ្នាំកន្លងមកនេះ នាង Tran ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងមុខមាត់​និងរូបរាងរបស់នាង តែបែរជាក្រុមគ្រួសារមិនពេញចិត្តទៅវិញ។ យ៉ាងណាមិញ ក្រោយពីនាងព្យាយាមនិយាយឲ្យម្ដាយយល់ចិត្តរួចមក គ្រប់យ៉ាងក៏បានត្រលប់ទៅជាប្រសើរវិញ។ ហើយបច្ចុប្បន្ននេះ នាងកំពុងបម្រើការងារនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សមួយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Tran រូបពីមុន និងរូបបច្ចុប្បន្ន
នាង Tran រូបពីមុន និងរូបបច្ចុប្បន្ន
នាង Tran បច្ចុប្បន្ន
នាង Tran បច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T