មិននឹកស្មានភាពយន្តរឿង «គ្រូប៊ីអាយជី» ហ៊ានប្រគល់២០ភាគរយ ជួយគន្ធបុប្ផា និងសង្គម!

//s5.kh1.co/d2/d22626f71a32243c579e06027c5d5ff189aa307a.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ យោងតាមការប្រកាសរបស់លោក វង្ស ពិសិដ្ឋ និងដៃគូ គឺភាពយន្តរឿង «គ្រូប៊ីអាយជី» នឹងសម្រេចដកជូនគន្ធបុប្ផា និងសង្គមរហូតដល់២០ភាគរយ លើប្រាក់ចំណេញដែលខ្លួនទទួលបាន។ លោក វង្ស ពិសិដ្ឋ ដែលត្រូវគេស្គាល់ថា មានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្ត ឲ្យផលិតកម្មកនានាបានប្រកាសបែបនេះ ដោយធានានឹងមិនធ្វើឲ្យអ្នកទស្សនាខកចិត្ត លើគុណភាពរឿងនោះផង ដើម្បីកុំឲ្យយល់ថាភាពយន្តដែលប្រកាស ប្រគល់ផលចំណេញ២០ភាគរយជារឿងមើលមិនកើតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមការងារ និងតួអង្គក្នុងរឿង «គ្រូប៊ីអាយជី»
ក្រុមការងារ និងតួអង្គក្នុងរឿង «គ្រូប៊ីអាយជី»

លោក វង្ស ពិសិដ្ឋ ផលិតករ ថ្លែងក្នុងវេទិការសន្និសីទកាសែត កាលពីថ្ងៃទី០៦ មករា ឆ្នាំ២០២០ ថា ភាពយន្តរឿង «គ្រូប៊ីអាយជី» គឺជារឿងដែលលោកចំណាយដើមទុនផលិត ក្រោមការចាប់ដៃជាមួយផលិតកម្មជាដៃគូ និងក្រុមការងារផ្សេងទៀត តាំងពីរង្វង់១ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមកពីភាពយន្តនេះ សម្រិតសម្រាំងច្រើន ដោយមានប្លង់ខ្លះត្រូវថតឡើងវិញ និងកែកុនបច្ចេកទេសជាច្រើន នៅពេលយល់ថាខ្វះខាត ដើម្បីឲ្យភាពយន្តនេះមានទាំងស្ដង់ដារពេញលេញ និងឱជារសពេញលេញ។

លោកថាមួយរឿងនេះ លោកប្រាកដចិត្តខ្ពស់ទាំងគុណភាពរឿង ទាំងប្លង់ ទាំងសម្លេង ដែលលោកធានាថា គឺមានស្ដង់ដារប្រកួតប្រជែងគ្រប់គ្រាន់។ ក្នុងនោះវត្តមានប្រមូលផ្ដុំគ្នាសុទ្ធតែតារាល្បីៗ រួមមាន អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយ ក្រិន និងលោក ប៊ីអាយជី ជាដើម  ព្រមជាមួយនឹងការរំលេចឈុតភ័យរន្ធត់ សើចហៀរទឹកភ្នែក និងមនោសញ្ចេតនាស្នេហាក្នុងផ្ទៃរឿងតែមួយ ក៏ជាទំនុកចិត្តសម្រាប់ការទាក់ទាញអ្នកគាំទ្រ។ ដ្បិតថានេះជាភាពយន្តថ្មី ដែលជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនមែនជាការបញ្ចេញថ្មីដៃលើកដំបូងនោះទេ ដោយសារតែនៅក្នុងវិស័យភាពយន្តលោកបានផលិតរឿងអោយទូរទស្សន៍ និងផលិតកម្មមួយចំនួនរាប់មិនអស់។

ក្រុមការងារ និងតួអង្គក្នុងរឿង «គ្រូប៊ីអាយជី»
ក្រុមការងារ និងតួអង្គក្នុងរឿង «គ្រូប៊ីអាយជី»

លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាដៃគូសហការ និងជាតារាចម្រៀងមួយរូបផង បញ្ជាក់ថា ភាពយន្តមួយនេះ នឹងកំណត់ដាក់បញ្ចាំងគ្រប់រោងភាពយន្តនៅថ្ងៃ០៩ ខែមករា ឆ្នាំ២០២០ ដោយថវិកាចំណេញពីការលក់សំបុត្រ២០ភាគរយ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងជូនមូលនិធិចាស់ជរា របស់សមាគមលោក ហេង ឡុង ។ ការសម្រេចចិត្តរបស់ក្រុមការងារទាំងមូល នោះគឺដោយសារតែលោក វង្ស ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវធំជាងគេ ចង់ឲ្យស្នាដៃដែលប្រឹងផលិតបាន គឺជារឿងរបស់មហាជនទាំងមូល ដែលមានន័យថា តម្លៃសំបុត្ររបស់មហាជន នឹងក្លាយជាប្រយោជន៍របស់សង្គម២០ភាគរយ។  លោកក៏ទទូចឲ្យចូលរួមគាំទ្រភាពយន្តខ្មែរមួយនេះ ឲ្យបានច្រើនផងដែរ ដើម្បីលើកទឹកចិត្តផលិតករ និងបានរួមចំណែកជួយសង្គម៕

លោក ប៊ីអាយជី
លោក ប៊ីអាយជី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T