ទើបដឹង Ken ញ៉ែស្រីស្អាតដូចEsther ដំបូង គឺបែបនេះ?

//s5.kh1.co/37/372502e7a98b6d398a72d0c44fe09da4a41ecb74.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រវាង Ken និង Esther តើអ្នកណាជាអ្នកមានចិត្តលើគ្នាមុនគេ?

ថៃ៖  គួរឲ្យកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាថៃជាច្រើន បានបង្ហាញនូវមុខគូស្នេហ៍ របស់ខ្លួនជាសាធារណៈ បានដឹងពីទំនាក់ទំនងរវាងគូស្នេហ៍របស់ខ្លួន។ ដោយគូស្នេហ៍ខ្លះ ក៏ត្រូវបានហ្វេនៗមួយចំនួន ប្រឆាំងមិនឲ្យស្រលាញ់គ្នា តែគូស្នេហ៍ខ្លះទៀតក៏មានហ្វេន ជួយអបអរសាទរ​ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗតារាថៃច្បាស់ជាបានដឹង ពីទំនាក់ទំនងរវាង Ken Phupoom និង​ Esther Supreeleeda ដែលអ្នកទាំងពីរបានបង្ហាញថាជាគូស្នេហ៍នឹងគ្នា​ ហើយពួកគេបានទាក់ទងគ្នាបានច្រើនឆ្នាំមកហើយ ។ Ken និង Esther សុទ្ធតែជាតារាល្បីជួរមុខរបស់ប្រទេសថៃ​ ដែលអ្នកទាំងពីរ សុទ្ធសឹងតែបានគ្រងតំណែងជាតួឯក និងមានហ្វេនៗគាំទ្រច្រើន មិនចាញ់តារារួមអាជីព។

ចង់ដឹងមែនទេថាអ្នណា ជាអ្នកផ្ដើមនូវរឿងស្នេហាមួយនេះឡើង តែភាគច្រើនច្បាស់ជាខាងប្រុសមុនហើយដែលជាអ្នកចាប់ផ្ដើម ។ ដំបូង​ Ken និង Esther គឺផ្តើមស្នេហ៍ ដោយសារតែការងារព្រោះពួកគេត្រូវបានគេ ហៅថតរូបឲ្យទស្សនាវដ្តីមួយកន្លែង ដោយពេលនោះ Ken មិនបាននិយាយរក Esther មួយម៉ាត់សោះឡើយ Esther ក៏បាននិយាយថាថតតែលើកហ្នឹងគឺល្មមហើយ។ ប៉ុន្តែកន្លងផុតមិនបាន ៣ឆ្នាំផង គឺKen បានFollow IG របស់ Esther ដោយឃើញ Esther ឃ្យូតៗ និងគួរឲ្យស្រលាញ់ ពេលនោះហើយ Ken ក៏លួចមានចិត្ត  លើ Esther ដោយសារអ្នកចាត់ការលោក និង អ្នកចាត់ការEsther ស្គាល់គ្នាផងនោះ ទើប Ken សម្រេចចិត្តសុំ Lineរបស់ Esther ពីអ្នកចាត់ការរបស់នាង តែលោកទម្រាំតែដាច់ចិត្តឆាតទៅរក Esther គឺគិត ២ ៣ថ្ងៃ ហើយក្នុងឆាតដែល Ken បាននិយាយដំបូងគឺ Alolo ដែលមានន័យថា សួស្ដី ទាំងនេះហើយដែលជារឿងផ្ដើមឲ្យអ្នកទាំងពីរមានថ្ងៃនេះ ៕

សូមទស្សនារូបផាពខាងក្រោម៖

Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T