DJ Petch មិនត្រឹមជាសង្ហា ថែមជាសេដ្ឋី ធ្លាប់តែមានស្រីគៀរជើង តែពេលនេះ​បែរជា.....

//s5.kh1.co/56/561f92845530d33870614e97ede8b3d606cd1705.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចរិករបស់ DJ Petch ពេលនៅជាមួយប្រពន្ធ

ថៃ៖ វាជារឿងដ៏កំប្លែងមួយ សម្រាប់អតីតPlayboy លោក DJ Petch Ja Wichian ដែលចាប់តាំងពីបានរៀបការជាមួយនឹងតារាសម្ដែងស្រីថៃ នាង Nuclear រហូតដល់មាន​កូនប្រុស​ម្នាក់គួរឲ្យស្រឡាញ់ដែលមានឈ្មោះថា Tiga បណ្តាលឱ្យជីវិតរបស់ Petch មានភាពរមទម្យ ចាកឆ្ងាយពីភាពលេងសើចដូចដែលធ្លាប់មានពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជីវិតបែបPlayboy របស់ Petch ក៏បានផ្លាស់ប្តូរពីអាក្រក់មកល្អ ដែលធ្លាប់តែជាព្រាននារី មានមនុស្សស្រីជាច្រើននៅក្បែរ តែឥឡូវ​ ទង្វើទាំងនេះក៏បានបញ្ឈប់  ហើយបន្ទាប់ពីចេញពីធ្វើការភ្លាម ក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញដើម្បីនៅជាមួយប្រពន្ធកូន ។

អ្វីដែលមិនគួរឱ្យជឿនោះ គឺមិននឹកស្មានថា មនុស្សស្រីរាងតូចច្រឡឹងម្នាក់ គឺ នាង Nuclear ដែលនាងនឹងមានឥទ្ធិពលទៅលើ បុរសPlayboy ដែលធ្លាប់ជាខ្លាកំណាច ព្រមក្លាយជាឆ្មាដ៏ស្លូតបូតបែបនេះបាន ថែមទាំងឥឡូវនេះ នៅពេលចង់ទៅណាជាមួយគ្នា ក៏លែងមានឱកាសទៅជាមួយគ្នាតែ ២ នាក់ដូចមុនទៀតហើយ ព្រោះឥឡូវនេះ បើចង់ទៅទីណា ក៏ត្រូវមានមនុស្សជាក្រុមមកជាមួយ ដោយសារតែនោះជាអ្នកដែលមើលថែ Tiga ដូច្នេះពួកគេក៏ត្រូវតាមមកជាមួយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 DJ Petch និងគ្រួសារ
 DJ Petch និងគ្រួសារ
 DJ Petch និងគ្រួសារ
 DJ Petch និងគ្រួសារ
Nuclear និងកូនប្រុស
Nuclear និងកូនប្រុស
 DJ Petch និងគ្រួសារ
 DJ Petch និងគ្រួសារ
 DJ Petch
 DJ Petch
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T