វីរបុរសក្លិប Man UTD លោក Paul Ince ជំរុញឲ្យក្លិប លក់កីឡាករ១រូបចេញ

//s5.kh1.co/84/8470347c5a590289929d3233def4734df2251a47.jpg
កីទ្បា

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Paul Ince ប្រាប់ Man UTD ឲ្យលក់ Pogba

អង់គ្លេស៖ អតីតខ្សែបម្រើការពារក្រុមបិសាចក្រហម Manchester United លោក Paul Ince បានជំរុញឲ្យក្លិបគួរគិតគូលក់ខ្សែបម្រើឆ្នើមសញ្ជាតិបារាំងកីឡាករ Paul Pogba ចេញក្នុងទីផ្សារដោះដូរខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ក្នុងរដូវកាលនេះ Pogba បង្ហាញខ្លួនឲ្យ United បានត្រឹម៨ប្រកួតប៉ុណ្ណោះគិតរាល់កម្មវិធីទាំងអស់ ដោយមូលហេតុចម្បងនៃការអវត្តមានគឺដោសារជួបបញ្ហារបួសក.ជើងញាំញី ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រូបគេក៏បានទទួលការវះកាត់នៅត្រង់ចំណុចរបួសនោះផងដែរ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត​ The Telegraph។

កីឡាករ Paul Pogba របួសក.ជើង
កីឡាករ Paul Pogba របួសក.ជើង

យ៉ាងណា លោក Paul Ince យល់ឃើញថាជម្រើសជាតិបារាំងរូបនេះហាក់មិនចង់បន្តនៅទឹកដី Old Trafford ដោយលោកបានដាស់តឿនឲ្យក្លិបប្រញាប់ប្រញាល់លក់ខ្សែបម្រើវ័យ២៦ឆ្នាំចេញកាន់តែឆាប់កាន់តែល្អ។

លោក Ince បាននិយាយប្រាប់កាសែត Paddy Power ថា៖

លោក Paul Ince
លោក Paul Ince

"វាហាក់មានអារម្មណ៍ថាពួកយើងទិញគាត់ (Pogba) ដោយសារគាត់មានការស្រលាញ់ចង់ត្រឡប់មក Man UTD វិញ តែអារម្មណ៍បែបនេះដូចមិនដែរកើតឡើងចំពោះគាត់ទេមែនអត់? ខ្ញុំអាចនិយាយបានថា បច្ចុប្បន្នមើលទៅគាត់សោកស្ដាយដែលសម្រេចចិត្តផ្ទេរមកទីនេះ។ អ្នកអាចមានអារម្មណ៍ដឹងថាគាត់ចង់ចាកចេញទៅកន្លែងផ្សេង ដូច្នេះគួរតែឲ្យគាត់ទៅ។"

សម្ដីរបស់លោក Paul Ince

គួររម្លឹកផងដែរថា United បានទិញ Pogba ពីក្លិប​ Juventus ត្រឡប់មកវិញក្នុងឆ្នាំ២០១៦ ជាមួយនឹងតម្លៃបំបែកកំណត់ត្រាប្រចាំក្លិប ១០៥លានអឺរ៉ូ ដោយគិតមកទល់ពេលនេះរូបគេបង្ហាញខ្លួនបាន១៥០ប្រកួត ស៊ុតបញ្ចូលទីបាន៣១គ្រាប់ និង Assist បាន៣១ដង៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T