មកស្គាល់ក្លិបទាំងក្នុងប្រទេស និងក្រៅប្រទេសដែល កែវ សុខផេង ធ្លាប់ប្រកបអាជីព

//s5.kh1.co/d2/d2ed671bbb10315e15bbf518ee8abac617b4b39b.jpg
កីទ្បា

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លិបដែល កែវ សុខផេង ធ្លាប់លេងឲ្យ

កម្ពុជា៖ គ្រាន់តែឭឈ្មោះ កែវ សុខផេង ប្រិយមិត្តភាគច្រើនដែលនិយមតាមដាន និងស្នេហាវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាច្បាស់ជាស្គាល់យ៉ាងច្បាស់ថាគេជានរណា។ ជាកីឡាករឆ្នើមមួយរូបក្នុងក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង តែងតែបង្ហាញទម្រង់លេងល្អឲ្យក្រុមគោព្រៃកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ កែវ សុខផេង
កីឡាករ កែវ សុខផេង

សុខផេង ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់របស់ខ្លួនដំបូងក្នុងឆ្នាំ២០១២ ជាមួយក្លិបបឹងកេត ដែលពេលនោះមានឈ្មោះថាចម្ការកៅស៊ូបឹងកេត។ រួមរស់ជាមួយបឹងកេតបាន២ឆ្នាំ សុខផេង បានផ្លាស់មកកាន់ក្លិបភ្នំពេញក្រោន និងបានជួយឲ្យភ្នំពេញក្រោនឈ្នះពានលីគកំពូលកម្ពុជាឆ្នាំ២០១៥ផងដែរ។

ចំណាយរយៈពេល២រដូវកាលជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១៨ ប្អូនប្រុសបង្កើតរបស់ កែវ សុខង៉ន បានបើកទំព័រថ្មីក្នុងអាជីពបាល់ទាត់របស់ខ្លួន ដោយបានផ្លាស់ទៅលេងនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ជាមួយនឹងក្លិប PKNP។ យ៉ាងណាមិញ នៅទឹកដីម៉ាឡេស៊ីបានត្រឹមកន្លះរដូវកាល សុខផេង បានត្រឡប់មកលេងនៅទឹកដីកម្ពុជាវិញ ដោយចូលរួមជាមួយក្លិបវិសាខានៅកំឡុងខែមិថុនា ឆ្នាំ២០១៨។

បច្ចុប្បន្នកីឡាករមានដើមកំណើតមកពីខេត្តក្រចេះរូបនេះបាននឹងកំពុងតែលេងឲ្យក្លិបវិសាខា ដដែល ដោយគិតមកទល់ពេលនេះ គេបានស្នាក់នៅកីឡដ្ឋានព្រីនស៍ រយៈពេល៤ឆ្នាំមកហើយ៕

កីឡាករ កែវ សុខផេង លេងឲ្យបឹងកេត
កីឡាករ កែវ សុខផេង លេងឲ្យបឹងកេត
កីឡាករ កែវ សុខផេង លេងឲ្យភ្នំពេញក្រោន
កីឡាករ កែវ សុខផេង លេងឲ្យភ្នំពេញក្រោន
កីឡាករ កែវ សុខផេង លេងឲ្យ PKNP នៅម៉ាឡេស៊ី
កីឡាករ កែវ សុខផេង លេងឲ្យ PKNP នៅម៉ាឡេស៊ី
កីឡាករ កែវ សុខផេង លេងឲ្យវិសាខា
កីឡាករ កែវ សុខផេង លេងឲ្យវិសាខា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T