​ចេះណាស់! ត្រីដូហ្វីនមួយក្បាល ហែលទឹកលេងយ៉ាងសប្បាយ​ជាមួយមនុស្សជាច្រើននៅឯឆ្នេរសមុទ្រ​​... (មានវីដេអូ)

//s5.kh1.co/50/50dbdb207b38ad62f7fa31ad50ff5112838ef9a3.jpg
សង្គម

 ០៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អូស្រ្តាលី៖ អ្នក​ហែលទឹកជាច្រើននៅឯឆ្នេរសមុទ្រដ៏ពេញនិយមមួយរបស់អូស្រ្តាលី ​កំពុងហែលប្រដេញជាមួយត្រីដូហ្វីនមួយក្បាល ខណៈវាបានហែលមកលេងជាមួយអ្នកទេសចរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូមួយដែលត្រូវបានថតដោយលោក Genevieve Faulkner នៅឯតំបន់ឆ្នេរសមុទ្រ​មួយក្នុងរដ្ឋញូសៅវែល បានបង្ហាញពីវត្តមានរបស់ត្រីដូហ្វីនមួយក្បាលកំពុងហែលទឹកយ៉ាងលឿន​ជាមួយក្រុមហែលទឹកជាច្រើនទៀត​ ដែលធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើល។

លោក Faulkner បានសរសេរថា“ វាអស្ចារ្យណាស់ វាពិតជាមានមនុស្សហែលកកកុញ​នៅទីនោះ ​ហើយ​ត្រីដូហ្វីនបានហែល​មក​លេងជាមួយមនុស្សជាច្រើន បន្ទាប់មកទើបវាហែលចេញទៅវិញ” ។ គាត់បន្ថែមទៀតថា “ត្រីដូហ្វីនជាច្រើនឧស្សាហ៍ហែលមកលេងនៅទីនេះណាស់ ហើយពួកវាក៏មិនខ្លាចអ្នកហែលទឹកដដៃទៀតដែរ វាគឺជាសត្វដែលឆ្លាតនិងគួរស្រលាញ់ចូលចិត្ត”៕

ត្រូដូនហ្វីនកំពុងហែលទឹកលេងជាមួយមនុស្ស
ត្រូដូនហ្វីនកំពុងហែលទឹកលេងជាមួយមនុស្ស
ត្រូដូនហ្វីនកំពុងហែលទឹកលេងជាមួយមនុស្ស
ត្រូដូនហ្វីនកំពុងហែលទឹកលេងជាមួយមនុស្ស
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T