ភ្នំពេញ : បុរសជនជាតិចិន អាយុ ៣៨ឆ្នាំម្នាក់ នឹងត្រូវកម្លាំងអាវុធហត្ថ ប្រឆាំងការជួញដូរ មនុស្ស និងការពារ អនីតិជន បញ្ជូនខ្លួន  ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ ជាប់ ពាក់ព័ន្ធ ការរំលោភ សេពសន្ថវ:លើក្មេងស្រី ជំទង់អាយុ១៧ឆ្នាំ ។

ប្រធានការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារ អានីតិជនអាវុធហត្ថ រាជធានីភ្នំពេញ លោកជា ជោគ បានឲ្យដឹងថា ជនជាតិចិន លូ ជិនតុង អាយុ៣៨ឆ្នាំ មុខរបរជាអ្នកគ្រប់ គ្រងហិរញ្ញវត្ថុ នៅក្រុមហ៊ុន ឯកជនមួយ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃម្សិលមិញ។

លោកជា ជោគ បានបន្តថា ការចាប់ខ្លួនជនសង្ស័យ រូបនេះ បានធ្វើឡើងក្រោយ ពីមានពាក្សបណ្តឹង របស់ ក្មេងស្រីរងគ្រោះ ហ.គ.ហ អាយុ១៧ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ដោយចោទ ប្រកាន់ ជនសង្ស័យរូបនេះ ថាបានរំលោភរូបនាង កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១២ កន្លងទៅ៕
 
ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]