ហេតុអ្វីបានជាតំបន់ដែលមានទំនាញសូន្យធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់យើង?

//s5.kh1.co/5a/5a008771b168d665d06de219b2132646b4c7f7f7.jpg
បច្ចេកវិទ្យា

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ មុនទសវត្សរ៍ឆ្នាំ២០៣០មកដល់ អង្គការណាសាបានប្ដេជ្ញាចិត្តថានឹងបញ្ជូនមនុស្សទៅកាន់ភពអង្គារឲ្យបាន។ ការធ្វើដំណើរទៅកាន់ភពអង្គារអាចប្រើរយៈពេលរវាង៣ខែទៅ៦ខែ ប៉ុន្តែអវកាសយានិកត្រូវរង់ចាំនៅលើភពក្រហមមួយនេះរហូតដល់ទៅ២ឆ្នាំ ទើបអាចត្រឡប់មកកាន់ផែនដីវិញ ដោយសារពួកគេត្រូវរង់ចាំពេលដែលផែនដីនិងភពអង្គារធ្វើដំណើរមកជិតគ្នាវិញ។ វាមានន័យថាអវកាសយានិកទាំងនោះត្រូវរស់នៅតំបន់ដែលគ្មានទំនាញរហូតដល់ជិត៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការធ្វើដំណើរទៅកាន់ភពអង្គារអាចប្រើរយៈពេលរវាង៣ខែទៅ៦ខែ
ការធ្វើដំណើរទៅកាន់ភពអង្គារអាចប្រើរយៈពេលរវាង៣ខែទៅ៦ខែ

អំឡុងពេលធ្វើដំណើរក្នុងទីអវកាស អ្នកវិទ្យាសាស្ត្រនឹងធ្វើការយ៉ាងសកម្មដើម្បីរកវិធីដោះស្រាយបញ្ហាកម្លាំងទំនាញ។ ដូចនេះ តើខួរក្បាលរបស់មនុស្សអាចនឹងទប់ទល់នឹងតំបន់ដែលមានទំនាញតិចតួចបានយ៉ាងដូចម្ដេចទៅ? បើនិយាយឲ្យខ្លី ព័ត៌មានដែលទាក់ទងនឹងបញ្ហាមួយនេះគឺមានកំណត់នៅឡើយ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ នៅពេលស្ថិតក្នុងតំបន់គ្មានទំនាញ មុខរបស់អវកាសយានិកនឹងប្រែជាក្រហមនិងហើម។ ទាំងនេះដោយសារសារធាតុរាវដូចជាឈាម(កោសិកានិងប្លាស្មា)និងទឹកខួរឆ្អឹងខ្នងបានច្រាល់ឡើងទៅក្បាល ហើយវានឹងធ្វើឲ្យមុខមានអាការហើមនិងជើងរួមតូច។

នៅពេលទៅដល់តំបន់ទំនាញសូន្យ ខួរក្បាលរបស់មនុស្សនឹងទទួលយកឈាមច្រើន
នៅពេលទៅដល់តំបន់ទំនាញសូន្យ ខួរក្បាលរបស់មនុស្សនឹងទទួលយកឈាមច្រើន

ផ្នែកមួយចំនួននៃខួរក្បាលនឹងទទួលយកឈាមច្រើន ដោយសារនីទ្រីកអុកស៊ីដ(ម៉ូលេគុលមើលមិនឃើញ)នឹងអណ្ដែតជុំវិញចរន្តឈាម ហើយនេះបានធ្វើឲ្យសរសៃឈាមក្រហមផ្គត់ផ្គង់ទៅកាន់ខួរក្បាលកាន់តែច្រើន។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវកំពុងរៀបចំផែនការដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅនៃការផ្លាស់ប្ដូរឈាមនិងនិងវត្ថុរាវទៅកាន់ខួរក្បាលដោយប្រើបច្ចេកទេសថតរូបភាពដើម្បីបញ្ជាក់ពីការរកឃើញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T