គេច្បាស់ណាស់! Lukaku ស៊ុតប្រឡោះជើងទាំងខ្សែការពារនិងអ្នកចាំទី យប់មិញ (មានវីដេអូ)

//s5.kh1.co/63/630cbdd96873b00636fd9b9f1664a1db1580fde7.jpg
កីទ្បា

 ០៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Napoli ១-៣ Inter Milan

អ៊ីតាលី៖ ក្នុងការប្រកួតសប្ដាហ៍ទី១៨ ក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A កាលពីយប់មិញ Inter Milan បានយកឈ្នះក្រុមម្ចាស់ផ្ទះ Napoli ដោយលទ្ធផល ១ទល់នឹង៣ ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ ៣ម៉ឺននាក់នៅកីឡដ្ឋាន Stadio San Paolo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Napoli និង Inter Milan
ការប្រកួតរវាង Napoli និង Inter Milan

Inter Milan បានបើកការនាំមុខមុនទៅលើ Napoli ដោយការស៊ុតរបស់ខ្សែប្រយុទ្ធប៊ែលហ្សិក Romelu Lukaku នៅនាទីទី១៤។ ចូលដល់នាទីទី៣៣ Lukaku បានបន្ថែមមួយគ្រាប់ទៀតដោយការស៊ុតជើងឆ្វេងចូលប្រឡោះជើងខ្សែការពារ និងអ្នកចាំទីរបស់ Napoli បញ្ចូលទីយ៉ាងល្អ។ ៦នាទីបន្ទាប់ពោលគឺនៅនាទីទី៣៩ Napoli បានតាមពីក្រោយ ១គ្រាប់វិញ ដោយធ្វើបានសម្រេចដោយ Arek Milik។ ចប់វគ្គទី១ Napoli ត្រូវ Inter នាំមុខ ១-២។

Lukaku និង Lautaro Martinez អបអរគ្រាប់បាល់
Lukaku និង Lautaro Martinez អបអរគ្រាប់បាល់

ឈានចូលដល់វគ្គទី២ ខ្សែប្រយុទ្ធដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់បណ្ដាក្លិបធំៗនៅអឺរ៉ុបកីឡាករ Lautaro Martinez បានស៊ុតបន្ថែម១គ្រាប់ទៀតឲ្យ Inter Milan នាំមុខ Napoli ១-៣ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត។

ក្រោយបាន៣ពិន្ទុពីការយកឈ្នះ Napoli ក្រុមរបស់លោក Antoino Conte បន្តឈរនៅកំពូលតារាង ដោយស្មើពិន្ទុគ្នាជាមួយ Juventus ដែលយកឈ្នះ Cagliari ៤-០ យប់មិញ។ លេង១៨ប្រកួត ឈ្នះ១៤ ស្មើ៣ និងចាញ់១ ដូចគ្នាប៉ុន្តែ Inter Milan ឈរនៅ Juventus ដោយសារតែគ្រាប់បាល់ចំណេញ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
ចង់ឃើញថា Lukaku ស៊ុតល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T