ឡូយអស់ស្ទះ! ប្ដូរម៉ូតសក់ថ្មី Ronaldo ស៊ុតបាន Hat-trick ឲ្យ Juventus យប់មិញ (មានវីដេអូ)

//s5.kh1.co/d7/d7bb988a1b35a395b34d048ebce9e61c5f4a5dfd.jpg
កីទ្បា

 ០៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus ដណ្ដើមបាន៣ពិន្ទុយ៉ាងជោគជ័យ ក្រោយប្រកួតឈ្នះក្រុម Cagliari ក្នុងលទ្ធផល ៤ទល់នឹង០ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៤ម៉ឺននាក់ នៅកីឡដ្ឋាន Allianz Stadium កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត 
សកម្មភាពក្នុងការប្រកួត 

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះ Juventus មានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបានរហូតដល់១៥ជើង ចំគោលដៅ៩ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុម Cagliari ស៊ុតបាន៥ជើង និងចំគោលដៅតែ២ដងប៉ុណ្ណោះ។

សកម្មភាពក្នុងការប្រកួត 
សកម្មភាពក្នុងការប្រកួត 

៤គ្រាប់របស់ក្រុមលោក Sarri ធ្វើបានដោយកីឡាករ២រូប ក្នុងនោះកំពូលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ កីឡាករ Cristiano Ronaldo ស៊ុតបាន៣គ្រាប់ម្នាក់ឯង និងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Gonzalo Higuain រកបាន១គ្រាប់។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 
១គ្រាប់របស់ Gonzalo Higuain 
១គ្រាប់របស់ Gonzalo Higuain 

តាមរយៈលទ្ធផលនេះ  Juventus បានត្រឹមឈរចំណាត់ថ្នាក់លេខ២ក្នុងតារាង​ Serie A សប្ដាហ៍ទី១៨ ទោះពួកគេរកបាន ៤៥ពិន្ទុ ស្មើក្រុមកំពូលតារាង Inter Milan ក៏ដោយ ដោយសារចាញ់គ្រាប់ចំណេញក្រុមលេខ១ចំនួន៦គ្រាប់។

តារាង​ Serie A 
តារាង​ Serie A 

គួរឲ្យដឹងដែរថា នេះជាលើកទី១ហើយដែល Ronaldo ស៊ុតបាន Hat-trick នៅលីគអ៊ីតាលី Serie A ខណៈក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនបាន២២ប្រកួត និងរកបាន១៥គ្រាប់៕

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់​ Ronaldo អស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ Highlights 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T