មនុស្សមាន៤ចំណុចនេះ ច្រើនធ្វើការដើម្បី​យក​មុខ

//s5.kh1.co/46/466a2281e4f0a1890c2588cc5ec7eaf896c4cf65.jpg
សង្គម

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សមាន៤ចំណុចនេះ ច្រើនធ្វើការដើម្បី​យក​មុខ

ការងារគ្រប់មុខតំណែងមិនថាខ្ពស់ ឬទាប សុទ្ធតែទាមទារជាចាំបាច់នូវការទទួលខុសគ្នា។​ ជាអ្នកដឹកនាំ ឬជាអ្នកធ្វើការជាមួយគ្នាក្តី អ្នកប្រហែលជាមិនអាចគេចវេស និងទោះចង់រត់ក៏រត់​មិនផុត​ពីមិត្តរួមការងារប្រភេទខ្លះ។ រឿងតិចតួច ក្នុងនាមអ្នកធ្វើការជាមួយគ្នា​យើងគួរចេះ​អធ្យាស្រ័យឲ្យគ្នា ប៉ុន្តែយើងគួររៀនកត់សម្គាល់មនុស្សប្រភេទធ្វើការដើម្បីយកមុខ ដើម្បីងាយ​ស្រួលបត់បែនចៀសវាងមានបញ្ហាជាមួយគ្នាដោយមិនបានប្រយ័ត្នជាមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

៤ចំណុចខាងក្រោមនេះ ជាលក្ខណៈរបស់អ្នកធ្វើការដើម្បីយកមុខ៖

១. អំណួត ធ្វើដូចចេះគ្រប់រឿង៖

ក្នុងស្ថាប័នការងាររមែងមានភាពស្មុគស្មាញខ្លះ និងបញ្ហាដែលត្រូវការការដោះស្រាយ។ មនុស្សធ្វើការដើម្បីយកមុខ នឹងបង្ហាញឥរិយាបថថាគេពូកែហើយអាចដោះស្រាយ​បាន​គ្រប់រឿងងាយស្រួលដូចបកចេក។ តែចុងបញ្ចប់ វាត្រឹមតែជាអំណួត ព្រោះគេដោះស្រាយ​មិនបានសូម្បីបញ្ហាតូចមួយ។

២. ពូកែត្អូញត្អែរ តែមិនពូកែធ្វើ៖

មានរឿងអីបន្តិច គឺរអ៊ូរថាពិបាកណាស់។ តំអែរតំអួញដើម្បីទាក់ទាញចំណាប់អារម្មណ៍ថា ការងាររបស់គេរាល់ថ្ងៃ ពិតជារវល់។ គេមិនសូវស្តាប់យោបល់ពីនរណាឡើយ រឹតតែមិនចង់​អភិវឌ្ឍន៍ខ្លួនឲ្យប្រសើរ ព្រោះមានគំនិតថាខ្លួនពូកែគ្រប់យ៉ាង។

៣. ខ្លាំងខាងទម្លាក់កំហុសឲ្យអ្នកផ្សេង៖

ការងារដែលមេដាក់ឲ្យក្នុងអង្គប្រជុំ គេតែងតែឆ្លើយទទួលទាំងស្នាមញញឹម តែកុំភ្លេច បន្ទាប់ពីនោះគេក៏យកលេសថាមានបញ្ហា រួចដាក់ឲ្យអ្នកផ្សេងធ្វើវិញ។ បើបានជោគជ័យគេយកមុខបានម្តងទៀត តែបើមានកំហុសវិញ អ្នកធ្វើពិតប្រាកដ​ត្រៀមខ្លួនឲ្យហើយទៅ គឺជាន់គ្មានប្រណី។

៤. ពូកែខាងរាយការណ៍៖

រឿងខ្លះតូចទេ តែប្រឹងពង្រីកឲ្យធំ។ បញ្ហាខ្លះដោះស្រាយជាមួយមិត្តរួមការងារបានសោះ តែមិនធ្វើបែររត់ទៅប្តឹងមេ ព្រោះចង់ឲ្យគេដឹងថាខ្លួនមានភាពសកម្ម។ យ៉ាងណាសកម្មភាពទាំងអស់មិនបានជួយឲ្យមុខមាត់គេអភិវឌ្ឍន៍ឡើយ តែបានធ្វើឲ្យគ្រប់គ្នា​អស់កម្លាំងចិត្តនឹងសហការជាមួយទៅវិញ៕

រូបតំណាង
រូបតំណាង
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T