អ្នកណាខ្លះផឹកស្រា ហើយមុខឡើងក្រហម? សូមបញ្ឈប់ភ្លាម ប្រយ័ត្នរកពេទ្យមិនទាន់ (មានវីដេអូ)

//s5.kh1.co/97/97c9d98313d15df3efd9ece4235783c3fa1cc52e.jpg
នារី

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រយ័ត្នណា អ្នកដែលផឹកហើយ ឡើងមុខក្រហម!!

បរទេស៖ មនុស្សភាគច្រើន នៅពេលមានកម្មវិធីជួបជុំ​ឬ ជប់លៀងផ្សេងៗ ពួកគេតែងតែមានភេសជ្ជៈដែលមានជាតិអាលកុលដើម្បីបង្កើនកម្មវិធីពួកគេឲ្យកាន់តែសប្បាយរីករាយមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែប្រិយមិត្តអ្នកអានមានដែលធ្លាប់ចាប់អារម្មណ៍ដែរឬទេ ចំពោះមនុស្សមួយចំនួន នៅពេលដែលពិសារជាតិស្រវឹងចូលខ្លួន ផ្ទៃមុខរបស់ពួកគេប្រែជាពណ៌ក្រហម។ ចំពោះស្ថានការណ៍បែបនេះ មិនមានជារឿងធម្មតានោះទេ វាគឺជាសញ្ញាបញ្ហាជាច្រើនដូចជា ស្បែកឡើងហើម ការភើរ ឈឺក្បាល និងចង្វាក់បេះដូងលោតលឿន។

មូលហេតុទាំងនេះគឺជាការបង្កើតនូវអាសេតាល់ដេអ៊ីត នៅក្នុងខ្លួន។ ដោយអាសេតាល់ដេអ៊ីតនេះ គឺជាជាតិពុលខ្ពស់មួយ និងជាកោសិការមហារីកផងដែរ។ ហើយអាសេតាល់ដេអ៊ីតនេះដែរ វារំលាយកើតឡើងដោយសារតែជាតិអាល់កុលបុកចូលថ្លើម។

យ៉ាងណាមិញ រាងកាយរបស់មនុស្ស បានបំលែងជាតិអាល់កុល ទៅជាអាសេតាល់ដេអ៊ីតយ៉ាងលឿន ក៏ប៉ុន្តែថ្លើមរបស់មនុស្សគឺត្រូវប្រើពេលយូរដើម្បីបំលែង អាសេតាល់ដេអ៊ីត ទៅជាអាសេតាន់ ដែលជាអាស៊ីតមានសុវត្តិភាព។ ដូច្នេះហើយ លទ្ធផលទាំងនេះនឹងធ្វើឲ្យអ្នកជួបផលប៉ះផល់ធ្ងន់ធ្ងរពីជាតិពុល អាសេតាន់ដេអ៊ីត ហើយនាពេលអនាគតអ្នកអាចនឹងប្រឈមមុខខ្ពស់នឹងជំងឺមហារីកមាត់ និងបំពង់ក។

ដូច្នេះហើយ បើសិនជាអ្នក ឬមិត្តរបស់អ្នក មានបញ្ហាមុខឡើងក្រហម នៅពេលដែលពិសារគ្រឿងស្រវឹង អ្នកត្រូវតែបញ្ឈប់ ឬកាត់បន្ថយការពិសារជាតិស្រវឹងចាប់ពីពេលនេះទៅ បើសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺមហារីកបំពង់ក និងមាត់នាពេលអនាគត់៕

ស្ថានភាពពេលពិសារជាតិស្រវឹង
ស្ថានភាពពេលពិសារជាតិស្រវឹង
ស្ថានភាពពេលពិសារជាតិស្រវឹង
ស្ថានភាពពេលពិសារជាតិស្រវឹង
រូបតំណាង
រូបតំណាង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T