ភាគច្រើនស្មានខុស! តោះ មកដឹងប្រាក់ឈ្នួលរបស់កីឡាករ Liverpool ម្នាក់ៗនៅរដូវកាលនេះ

//s5.kh1.co/cb/cbdf512082fb5f8c4308804ae9ac6f113039c866.jpeg
កីទ្បា

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រាក់ខែរបស់កីឡាករ Liverpool រដូវកាល ២០១៩-២០២០

អង់គ្លេស៖ បច្ចុប្បន្ន Liverpool បានក្លាយជាក្លិបបាល់ទាត់មួយដែលល្អបំផុត ក្រោយក្រុមរបស់លោក Jurgen Klopp ឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League និងពានជើងឯកពិភពលោក FIFA Club World Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត Liverpool កំពុងតែឈរកំពូលតារាងក្របខណ្ឌ Premier League ដោយដាច់ពិន្ទុពីក្រុមលេខ២ Leicester City ដល់ទៅ១៣ពិន្ទុ និងរំពឹងថាអាចនឹងឈ្នះពានលីគកំពូលអង់គ្លេសជាលើកដំបូងក្រោមការដឹកនាំរបស់លោក Klopp នៅរដូវកាលនេះ។

លោក Jurgen Klopp
លោក Jurgen Klopp

ក្រឡេកមកមើលកីឡាករវិញ បុរសសញ្ជាតិអាល្លឺម៉ង់ក៏បានចំណាយប្រាក់ច្រើនៗក្នុងការនាំចូលកីឡាករល្អៗដែរ ដូចជា Virgil van Dijk និង Alisson ជាដើម ហើយលោកក៏មិនភ្លេចក្នុងការផ្ដល់ឱកាសដល់យុវជនឲ្យបានចូលលេងផងដែរ។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើនចង់ដឹងអំពីប្រាក់ពលកម្ម ឬប្រាក់ឈ្នួលដែលកីឡាកររបស់ Liverpool ទទួលបានទើបក្លិបអាចទាក់ទាញនិងរក្សាទុកកីឡាករទាំងនោះ។

បើតាមទិន្នន័យពីគេហទំព័រ Sportrac បានបង្ហាញឲ្យឃើញពីប្រាក់ឈ្នួលរបស់កីឡាករ Liverpool ម្នាក់នៅរដូវកាល ២០១៩-២០២០ ដូចខាងក្រោម៖

តារាងប្រាក់ឈ្នួលរបស់កីឡាករ Liverpool នៅរដូវកាល ២០១៩-២០២០
តារាងប្រាក់ឈ្នួលរបស់កីឡាករ Liverpool នៅរដូវកាល ២០១៩-២០២០

វាមិនមែនជារឿងដែលភ្ញាក់ផ្អើលនោះទេដែល Mohamed Salah ទទួលបានប្រាក់ឈ្នួលច្រើនជាងគេរហូតដល់ទៅ ២០០,០០០ផោនក្នុងមួយសប្ដាហ៍ ព្រោះថាខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះអាចនិយាយបានថាជាកីឡាករលំដាប់ជួរមុខឆ្នើមមួយរូបរបស់ហង្សក្រហម៕

ប្រភពgivemesport

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T