​ប្រជាជនអាមេរិកចាប់ផ្តើមផ្ទុះកំហឹង និងថ្កោលទោសចំពោះសកម្មភាព​លោក​ ដូណាល់ ត្រាំ ​(មានវីដេអូ)

//s5.kh1.co/20/207fbd6f8b6cbcb15ef4dbc464c86054c34bf7c4.jpg
សង្គម

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ក្រុមបាតុករបានធ្វើដំណើរតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំង​នឹងលោក​ ដូណាល់ ត្រាំ ​ដែលបាន​បញ្ជាឱ្យសម្លាប់​​មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់លោក Qasem Soleimani ​ព្រមទាំងបានសម្រេចបញ្ជូនទាហានប្រមាណ ៣,០០០ នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក

អ្នកតវ៉ាប្រហែល២០០ នាក់បានស្រែកក្បែរអគារ​ស្នាក់ការលោក ត្រាំ ក្នុងទីក្រុងឈីកាហ្គោថា “ គ្មានយុត្តិធម៌ គ្មានសន្តិភាព សហរដ្ឋអាមេរិកចេញពីមជ្ឈឹមបូព៌ា” ។ ក្រុមអ្នកតវ៉ាបានលើក​ប៉ាដាដែលសរសេរថា“ បញ្ឈប់ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ាក់ ហើយសហរដ្ឋអាមេរិកត្រូវដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់” ​ ។ អ្នកនាំពាក្យ​ម្នាក់លោក Walter Smolarek បានឱ្យដឹងថា គម្រោងនៃការតវ៉ា​ជាង៧០កន្លែង នឹងត្រូវ​បានធ្វើឡើងដើម្បីបញ្ឈប់សង្គ្រាមនិងបញ្ចប់ការប្រកាន់ពូជសាសន៍ នឹងដើម្បីស្នើសុំឱ្យអាមេរិកដកទ័ពចេញពីអ៊ីរ៉ាក់​ ​ព្រមទាំងបញ្ចប់នូវអ្វីដែលខ្លួននិយាយថាជាសង្គ្រាមលើអ៊ីរ៉ង់។

ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក

គាត់បានបន្តទៀតថា នៅទីក្រុង Philadelphia ​ក្រុមបាតុករប្រហែល ៥០០ នាក់បានចូលរួម។ ការធ្វើបាតុកម្មក៏បានធ្វើឡើងនៅខាងក្រៅសេតវិមាននិងនៅតំបន់ពាណិជ្ជកម្មផងដែរ។ ក្រុម​បាតុករបានស្រែកខ្លាំងៗថា "លោក ​ត្រាំ និយាយថា​ធ្វើសង្គ្រាម, ពួកយើងនិយាយថា​មិនធ្វើសង្គ្រាម ​ហើយក៏គ្មានការវាយប្រហារទៀតនៅអ៊ីរ៉ាក់​ដែរ, ​យើងនឹងការពារអ្នក”។ បាតុកម្មប្រឆាំងនឹងការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qasem Soleimani ដោយសហរដ្ឋអាមេរិក ត្រូវបានគ្រោងធ្វើនៅតាមទីក្រុងនានាទូទាំងសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ។ ក្នុងចំណោមប្រជាជនប្រហែល ៦០ នាក់ដែលបានប្រមូលផ្ដុំគ្នានៅទីក្រុង Phoenix បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃជម្លោះរយៈពេលវែងមួយទៀត។

ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក

លោក Sue Baird បាតុករម្នាក់​ដែលកំពុងកាន់បដា​ “​គ្មានសង្គ្រាមជាមួយអ៊ីរ៉ង់” បាននិយាយថា “រាល់ពេលដែលយើងចូលទៅក្នុងមជ្ឈឹមបូព៌ាវាដូចជាដើរចូលទៅក្នុងរណ្តៅ​ប្រេង​​អីចឹង”។ បាតុករម្នាក់ទៀត​អ្នកនាង Amy Picone ក៏​បាន​និយាយដែរថា “១០០% គឺយើងខ្លាច​សង្គ្រាមពិភពលោក​កើតឡើងម្តងទៀត” ។ ​គួររម្លឹកផងដែរថា កាលពីរាត្រីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បញ្ជាឱ្យបើកការវាយប្រហារតាមអាកាស​ ដែលបានសម្លាប់មេដឹកនាំយោធាអ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់គឺ ឧត្តមសេនីយ Qasem Soleimani នៅអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុង Baghdad ។ ក្រសួងការពារជាតិបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនេះជា “សកម្មភាពការពារខ្លួន”​ ប្រឆាំងនឹងលោក Soleimani ដែលលោកបាននិយាយថា អ៊ីរ៉ង់គ្រោងនឹងធ្វើការវាយប្រហារបន្ថែមទៀតទៅលើអ្នកការទូតអាមេរិកនិង​មន្ត្រីរបស់អាមេរិក។ ជាមួយគ្នានេះដែរ ​លោក ​ ត្រាំ ក៏​បានលើកឡើងដែរថា
“ការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់គឺ មិនមែនដើម្បីបង្កើតសង្គ្រាមទេ តែដើម្បីបញ្ឈប់ប៉ុណ្ណោះ” ៕

ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
ក្រុមបាតុករ​កំពុងធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិក
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T