លទ្ធផលដ៏ភ្ញាក់ផ្អើលមួយបានបង្ហាញថាភពសុក្រអាចនៅមានភ្នំភ្លើងសកម្មដូចភពផែនដីយើងដែរ

//s5.kh1.co/6d/6dc9d066f7157badbb4c4da45f19ec66fcbfce2c.jpg
បច្ចេកវិទ្យា

 ០៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ មានលក្ខណៈស្រដៀងគ្នាច្រើនរវាងភពសុក្រនិងភពរបស់យើង ប៉ុន្តែភពសុក្រនៅតែមានអាថ៌កំបាំងដែលនៅមិនទាន់រកឃើញអស់។ ថ្វីត្បិតតែផ្ទៃរបស់ភពសុក្រត្រូវបានគ្របដណ្ដប់ដោយលក្ខណៈពិសេសរបស់ភ្នំភ្លើងក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដប្រជាថាតើសព្វថ្ងៃភពនេះនៅតែមានភ្នំភ្លើងសកម្មឬយ៉ាងណា។ កាលពី២.៥លានឆ្នាំមុន ភពសុក្រសម្បូរទៅដោយភ្នំភ្លើងសកម្ម ប៉ុន្តែគេមិនអាចរកឃើញភស្តុតាងដើម្បីបញ្ជាក់ថាវានៅតែមានការផ្ទុះភ្នំភ្លើងនៅលើផ្ទៃរបស់ភពសុក្រឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដប្រជាថាតើសព្វថ្ងៃភពនេះនៅតែមានភ្នំភ្លើងសកម្មឬយ៉ាងណា
អ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដប្រជាថាតើសព្វថ្ងៃភពនេះនៅតែមានភ្នំភ្លើងសកម្មឬយ៉ាងណា

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយដែលដឹកនាំដោយក្រុមអ្នកស្រាវជ្រាវមកពី Lunar and Planetary Institute (LPI) បានឲ្យដឹងថាភពសុក្រប្រហែលជាអាចនៅមានភ្នំភ្លើងសកម្ម ហើយវាអាចក្លាយជាភពមួយទៀតក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដែលនៅមានភ្នំភ្លើងសកម្ម។ ការស្រាវជ្រាវមួយនេះបានចុះផ្សាយនៅលើទិនានុប្បវត្តិដែលមានឈ្មោះថា Science Advances ដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី LPI។ របកគំហើញដែលបង្ហាញថាភពសុក្រធ្លាប់មានភ្នំភ្លើងសកម្មត្រូវបានធ្វើឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយយាន Magellan របស់អង្គការណាសា។ រូបភាពរ៉ាដាដែលថតចេញពីយានបានបង្ហាញថាផ្ទៃរបស់ភពនេះធ្លាប់គ្របដណ្ដប់ដោយភ្នំភ្លើងនិងកម្អែលភ្នំភ្លើង។

របកគំហើញដែលបង្ហាញថាភពសុក្រធ្លាប់មានភ្នំភ្លើងសកម្មត្រូវបានធ្វើឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០
របកគំហើញដែលបង្ហាញថាភពសុក្រធ្លាប់មានភ្នំភ្លើងសកម្មត្រូវបានធ្វើឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០០០ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបបានបន្តបេសកកម្មមួយនេះដោយប្រើប្រាស់យាន Venus Express ដែលអាចជួយស្រាយបំភ្លឺពីសកម្មភាពភ្នំភ្លើង ដោយវាវាស់ពន្លឺអាំងប្រាចេញពីផ្ទៃភពនៅពេលយប់។ ទិន្នន័យទាំងនេះបានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រពិនិត្យមើលកម្អែលភ្នំភ្លើងនៅលើផ្ទៃរបស់ភពសុក្រឲ្យកាន់តែជាក់ច្បាស់ រួចហើយបានយកកម្អែលស្រស់ទៅប្រៀបធៀបជាមួយកម្អែលដែលប្រែប្រួល។

រូបភាពពីណាសា៖ ភ្នំភ្លើងនិងកម្អែលភ្នំភ្លើងដែលហូរនៅលើផ្ទៃភពសុក្រ
រូបភាពពីណាសា៖ ភ្នំភ្លើងនិងកម្អែលភ្នំភ្លើងដែលហូរនៅលើផ្ទៃភពសុក្រ

ផ្អែកទៅលើក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះបានសន្និដ្ឋានថាលំហូរនៃកម្អែលភ្នំភ្លើងដែលត្រូវបានសង្កេតឃើញនៅលើភពសុក្រគឺនៅថ្មី ដែលវាអាចបង្ហាញថាភពសុក្រអាចនៅមានភ្នំភ្លើងសកម្មនៅលើផ្ទៃរបស់វា។ បើសិនជាដូច្នោះមែន វាអាចជាឱកាសថ្មីដើម្បីសិក្សាពីលក្ខណៈភពផ្សេងៗ ឧទាហរណ៍ដូចជាតើភពទាំងឡាយចុះត្រជាក់ដោយរបៀបណា និងហេតុអ្វីបានភពផែនដីនិងភពសុក្រនៅមានភ្នំភ្លើងសកម្មប៉ុន្តែភពអង្គារអត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T