បុរសជាជនជាតិបរទេសពីរនាក់ ត្រូវបានបុរសពីរនាក់ផ្សេងទៀត វាយបែកមុខបែកមាត់ ដោយសារតែបុរសជនជាតិបរទេសទាំងពីរនាក់នោះ ព្យាយាមជួយការពារស្រីស្អាត។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា អ្នកក្លាហានជនជាតិបរទេសពីរនាក់ បានចេញមុខជួយ បន្ទាប់ពីនារីម្នាក់បានស្រែកថា នាងត្រូវគេបំពាន ប៉ុន្តែអ្នកក្លាហានទាំងពីរនាក់នោះ បែរជាត្រូវរងរបួសទៅវិញ។ ហេតុការណ៏នេះ គឺបានកើតឡើង នៅក្នុងហាង McDonald’s ក្បែរមាត់ទន្លេ Clarke Quay ក្នុងប្រទេសសឹង្ហបុរី។

ប្រភពដដែលបានបន្តទៀតថា មាននារីបីនាក់បានចូលមកហាង McDonald's ដើម្បីញ៉ាំអាហារពេលព្រឹក ប៉ុន្តែពេលនោះមានបុរសពីរនាក់ បានមកធ្វើទង្វើមិនគួរសម្យនឹងពួកនាង ហើយបានប៉ះពាល់នារីម្នាក់ ក្នុងចំណោមនារីបីនាក់នោះ ទើបធ្វើឲ្យនារីម្នាក់ស្រែក ពេលនោះបុរសជាជនជាតិបរទេស ពីរនាក់នោះ បានមកជួយទាន់ និងមានការវាយតប់គ្នាយ៉ាងខ្លាំង។

យ៉ាងណាម៉ិញ បុរសពីរនាក់ ដែលមានទង្វើមិនគួរសម្យ ទៅលើក្រុមនារីនោះ បានរត់គេចខ្លួន បន្ទាប់ពីបានធ្វើឲ្យ បុរសជនជាតិបរទេសពីរនាក់នោះ រងរបួសបែកមុខបែកមាត់ និងមានឈាមហូរមកយ៉ាងច្រើនទៀតផង។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]