រំភើបជំនួសពេលនេះ តូតា ដឹកដៃអនាគតប្តី ទៅសុំសិទ្ធិរៀបការហើយ

//s5.kh1.co/88/88f97d083280cde3bda5ffb29a6925dccad45273.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វេនអរជំនួស ពេលឃើញ តូតា បានដឹកដៃអនាគតស្វាមី ទៅសុំសិទ្ធិរៀបអាពាហ៍ពិពាហ៍

ភ្នំពេញ៖ ថ្មីៗនេះ គ្រប់គ្នាច្បាស់ជាបានដឹងរួចមកហើយពី កញ្ញា ម៉ាក សែនសូនីតា ដែលជាតារាស្រីមានប្រជាប្រិយភាព ហើយបច្ចុប្បន្ននេះ នាងក៏បានបង្ហាញនៅមុខគូស្នេហ៍របស់នាង ឲ្យមហាជនបានស្គាល់ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កញ្ញា ម៉ាក សែនសូនីតា ក៏បានថតរូបសម្រាប់ថ្ងៃជ័យរបស់អ្នកទាំងពីររួចហើយដែរ កាលពីថ្មីៗនេះ ដែលពួកគេ ទាក់ទងគ្នាមិនបានយូរប៉ុន្មាន ប៉ុន្តែនាងបានកំណត់នៅថ្ងៃរៀបការរបស់នាងរួចទៅហើយ នឹងធ្វើឡើងនៅថ្ងៃទី ១៦ មិនា ក្នុងឆ្នាំនេះតែម្ដង​ ។ 

អ្វីដែលកាន់តែរំភើបជំនួសនាងនោះ ថ្ងៃនេះ គឺនាងកំពុងតែទៅសុំសិទ្ធិរៀបអាពាហ៍ពិពាហ៍ នៅឯសង្កាត់ តាក្ដុល ដើម្បីឲ្យខាងសង្កាត់ បានដឹងលឺ ពីអាពាហ៍ពិពាហ៍របស់ពួកគេ ។ យ៉ាងណាមិញ ហ្វេនៗ ច្បាស់ជាចង់ឃើញ​ នៅថ្ងៃរៀបការរបស់ ម៉ាក សែនសូនីតា ខ្លាំង ដែលខណៈពេលដែលថ្មីនេះ មានតារាជាច្រើនបានសម្រេចចិត្តរៀបការ ដោយមិនគិត ខ្លាចបាត់បង់ប្រជាប្រិយភាពនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាក សែនសូនីតា និងអនាគតស្វាមី
ម៉ាក សែនសូនីតា និងអនាគតស្វាមី
ម៉ាក សែនសូនីតា និងអនាគតស្វាមី
ម៉ាក សែនសូនីតា និងអនាគតស្វាមី
ម៉ាក សែនសូនីតា និងអនាគតស្វាមី
ម៉ាក សែនសូនីតា និងអនាគតស្វាមី
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T