សម្រាលកូនបានជិត២ខែ ឱក សុគន្ធកញ្ញា សម្រុកហាត់ប្រាណយករាងស្លីមមកវិញ ហៅ ហែមថុន វិទីនី មកបង្ហាត់

//s5.kh1.co/d3/d336ab396fef7b23d1ffae21e34e989e8d345489.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីមានផ្ទៃពោះ និងសម្រាលកូនរួចមក គេសង្កេតឃើញថាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ហាក់ឡើងទម្ងន់ជាខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែប៉ុន្មានម៉ោងមុននេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅលើបណ្តាញសង្គម ក្រោយឃើញកីឡាការីនីហែលទឹក កញ្ញា ហែមថុន វិទីនី បង្ហោះរូបថតមួយសន្លឹកជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ដោយភ្ជាប់ជាមួយ Caption ថា៖ 

“ម៉ោងគេញ៉ាំបាយថ្ងៃ តែខ្ញុំជាមួយបងធំដល់ម៉ោងបញ្ចេញញើស។ ម៉ាក់អូន Charlie ស្រលាញ់សុខភាពនិងរាងណាស់”។

ក្រោយពីឃើញបែបនេះ បានបង្ហាញឲ្យឃើញថា មុនពេលត្រលប់មកឆាកសិល្បៈវិញ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែសម្រុកហាត់ប្រាណសម្រកទម្ងន់យ៉ាងខ្លាំង ដើម្បីយករាងស្លីមពីមុនមកវិញ ព្រោះថាមួយរយៈធំនេះ គីឡូរបស់នាងហាក់កើនឡើងមិនធម្មតានោះទេ។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏កំពុងតែរង់ចាំមើលថាតើ សុគន្ធ កញ្ញា នឹងមានរាងបែបណា ក្រោយពេលឈានជើងចូលសិល្បៈវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ហែមថុន វិទីនី
ហែមថុន វិទីនី
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
សារបង្ហោះរបស់ ហែមថុន វិទីនី
សារបង្ហោះរបស់ ហែមថុន វិទីនី
ហែមថុន វិទីនី និងឱក សុគន្ធកញ្ញា
ហែមថុន វិទីនី និងឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T