ចុម! ឆ្ងល់សំឡេងអីចេញពីក្នុងម៉ាស៊ីនរថយន្ដ ស្រាប់តែបើកមើល ឃើញត្រកួតកំពុងដេកផ្ញារពោះ (មានវីដេអូ)

//s5.kh1.co/40/4019362e4e6fc263e429df4fa9e7130df2d17050.jpg
សង្គម

 ០៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ គូស្វាមីភរិយាមួយគូបម្រុងនឹងចេញដំណើរពីផ្ទះ ក៏ឮសូរសំឡេងចម្លែកចេញពីក្នុងម៉ាស៊ីនរថយន្ដ ស្រាប់តែបើកមើលឃើញត្រកួតមួយក្បាលប្រវែង៥ហ្វីត (ប្រមាណ១.៥២សង់ទីម៉ែត្រ) កំពុងដេកផ្ងារពោះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ក្រុមអ្នកជំនាញចាប់សត្វបានយកដែកវែងមួយ ដោយមានបំពាក់ខ្សែពួរ ដើម្បីថ្ពក់មាត់របស់ត្រកួត តែមិនបានផលឡើយ។ បើទោះបីជាប្រើវិធីយកដែកឆ្កឹះវាចេញ ក៏វាមិនព្រមចេញដែរ ហើយថែមទាំងប្រើកន្ទុយគ្រវី.តទល់ជាមួយនឹងក្រុមអ្នកជំនាញទៀតផង។ មិនយូរប៉ុន្មាន ក្រុមអ្នកជំនាញអាចចាប់វាបាន និងចងខ្សែជុំវិញខ្លួនរបស់វា។

ជុំវិញហេតុការណ៍ខាងលើនេះ ត្រូវបានគេជឿថា ត្រកួតមួយក្បាលនេះវារចេញពីប្រឡាយដែលនៅក្បែរនោះ ហើយស្វែងរកម្លប់ជ្រក ដោយវារចូលពីក្រោមរថយន្ដ ដើម្បីចៀសពីពន្លឺព្រះអាទិត្យ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ត្រកួតនៅក្នុងម៉ាស៊ីនរថយន្ដ
ត្រកួតនៅក្នុងម៉ាស៊ីនរថយន្ដ
ត្រកួតនៅក្នុងម៉ាស៊ីនរថយន្ដ
ត្រកួតនៅក្នុងម៉ាស៊ីនរថយន្ដ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T