ចុម! ប្រែកា្លយពីឆ្កែអនាថាមួយក្បាល ទៅជាបុគ្គលិកធ្វើការពេញម៉ោង នៅឯហ្គារ៉ាសសាំងមួយកន្លែង

//s5.kh1.co/c6/c60b4370270420e3a0e8e50a234309f9cca9c0cc.jpg
សង្គម

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រេស៊ីល៖ ឆ្កែកម្សត់មួយក្បាល ត្រូវបានម្ចាស់ហ្គារ៉ាសសាំងចិត្តធម៌ម្នាក់យកមកចិញ្ចឹម ព្រមទាំងផ្ដល់ការងារឲ្យធ្វើ បន្ទាប់ពីម្ចាស់របស់វាបោះបង់ចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្កែអានាថាខាងលើមានឈ្មោះថា Negão ដែលជានិច្ចជាកាលវាតែងដើរជំុវិញបរិវេណហ្គារ៉ាសសាំងមួយកន្លែងដែលមានទីតាំងនៅ Mogi das Cruzes ប្រទេសប្រេស៊ីល។ ដោយមានការអាណិតអាសូរពីម្ចាស់ហ្គារ៉ាសសាំងលោក Sabrina Plannerer រួមទាំងប្រពន្ធរបស់លោក បានសម្រេចចិត្តយក Negão មកចិញ្ចឹម ព្រមទាំងផ្ដល់ការងារដែលមានតួនាទីជាអ្នកទទួលភ្ញៀវទៀតផង។

Negão ហាក់ដូចជាពេញចិត្តនឹងការងារមួយនេះណាស់ ហើយវាពាក់ឯកសណ្ឋាន ព្រមទាំងមានកាតសម្គាល់ខ្លួនដូចបុគ្គលិកដ៏ទៃទៀតដែរ។ អ្វីដែលកាន់តែពិសេសនោះ រាល់ពេលមានថ្ងៃឈប់សម្រាកម្ដងៗ វាតែងដើរលំហែកាយជាមួយនឹងក្រុមការងារនៅជុំវិញទីក្រុងថែមទៀតផង៕​

Negão 
Negão 
Negão 
Negão 
Negão 
Negão 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T