ក្នុងហ្គេមដាក់Profile ឡើងស្អាត ដល់ជួបក្រៅ ដាច់ផ្ងារ

//s5.kh1.co/df/df29ccb933ecef62e791d54a48e97ce3cb1664ed.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ សព្វថ្ងៃនេះ គេសង្កេតឃើញថា យុវវ័យភាគច្រើន មិនថាក្នុង និងក្រៅស្រុក និយមស្នេហា តាមបណ្ដាញសង្គមអ៊ីនធើណេត ដោយមានអ្នកខ្លះទាក់ទងគ្នា ត្រូវចិត្តរហូតឈានដល់មានការណាត់ជួបគ្នានៅខាងក្រៅ ផ្ទាល់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ការណាត់ជួប តាមរយៈអនឡាញមួយនេះដែរ មានគួស្នេហ៍ខ្លះ ហាក់ដូចជាពេញចិត្តគ្នាយ៉ាងខ្លាំង ស្របពេលដែល អ្នកខ្លះខកបំណងមិនស្ទើរទេ ព្រោះតែមុខមាត់ពិត ខុសពីរូប លើបណ្ដាញសង្គមដាច់តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះដែរ មានបុរសម្នាក់ហួសចិត្តយ៉ាងខ្លាំង ស្របពេលដែល បានណាត់ជួបជាមួយនារីមួយរូប ដែលបានស្គាល់គ្នា តាមរយៈហ្គេមមួយ ដោយឃើញរូបនាងស្រស់ស្អាត ក៏បានណាត់ជួបផ្ទាល់តែម្ដង។

យ៉ាងណាមិញ នៅពេលដែលបានជួបនារី រូបនោះនៅក្រៅ ធ្វើឲ្យបុរសនោះ ខឹងយ៉ាងខ្លាំង ព្រោះមុខមាត់មិនដូចគ្នា ក្នុងProfile ទេ ហើយមើលទៅធាត់ និងចាស់ដូច អ្នកមីងបេះបិទ។ ដូចនេះហើយ នេះជាបទពិសោធដ៏ហួសចិត្ត ដែលបុរសនោះបានចែករំលែក និងប្រាប់ដល់ អ្នកដែលនិយមណាត់ជួប តាមអ៊ីនធើណែត ប្រយ័ត្នខកចិត្តដូចរូបលោក៕

រូបលើអ៊ីនធើរណេត
រូបលើអ៊ីនធើរណេត
រូបពិត
រូបពិត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T