Ben Chalatit បង្អួតផ្ទះធំថ្មី ដែលជាលុយញើសឈាមរបស់លោកផ្ទាល់

//s5.kh1.co/e7/e7ca2608bab1339ced61f7ec9058e7278a7af8fb.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ អ្នកធ្លាប់មើលកម្មវិធីរបស់ថៃ និងភាពយន្តថៃច្បាស់ជាបានស្គាល់លោក Ben Chalatit ដែលលោកមានភាពល្បីល្បាញខ្លាំងប្រចាំប្រទេសថៃ លោកមានទេពកោសល្យជាច្រើនក្នុងរង្វង់សិល្បៈ ។​​ លោកក៏ជាតារាចម្រៀងមួយរូបមានប្រជាប្រិយភាព ដែលគ្រប់គ្នាមានការចាប់អារម្មណ៍ ពេលនេះលោកក៏មានមិត្តប្រុសរួចផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្ទះថ្មីរបស់លោកមិនទាន់សាងសង់រួច​រាល់នោះទេ ហើយក៏មិនទាន់បានរៀបចំនៅទីធ្លាផ្ទះឲ្យបានរៀបរយផងដែរ ។ ប៉ុន្តែ បើមើលទៅតាមរូបភាព មានភាពស្រស់ស្អាត​ ដែលផ្ទះរបស់លោកពិតជាធំ និងមានទីធ្លាធំទូលាយ ។ លើសពីនេះទៅទៀតមានហ្វេនៗ និងមិត្តភក្ដិរួមសិល្បៈ ជាច្រើនចូលរួមត្រេកអរដល់ Ben Chalatit ក្នុងឱកាសឆ្នាំថ្មី ជាមួយនឹងផ្ទះថ្មី ។

ទីបំផុតក្ដីសុបិន្តរបស់តារាចម្រៀង​​លោក Ben Chalatit ដែលមានបំណងថាចង់បានផ្ទះធំស្រស់ស្អាត ពេលនេះអ្វីដែលលោកចង់បានជិតក្លាយជាការពិតហើយ។ ខណៈពេលនេះ ផ្ទះរបស់លោកកំពុងសាងសង់ជិតបានរួចរាល់១០០ ភាគរយហើយ ដែលលោកបានបង្ហោះរូបថតជាមួយមិត្តប្រុសរបស់លោក ដោយមើលទៅទឹកមុខលោកហាក់ជាមានក្ដីសុខ និងសប្បាយរីករាយ ជាមួយផ្ទះថ្មីរបស់លោក ៕

សូមទស្សនារូបភាពខាងក្រោម៖

Ben Chalatit
Ben Chalatit
Ben Chalatit
Ben Chalatit
ផ្ទះរបស់ Ben Chalatit
ផ្ទះរបស់ Ben Chalatit
ផ្ទះរបស់ Ben Chalatit
ផ្ទះរបស់ Ben Chalatit
Ben Chalatit និងមិត្តប្រុស
Ben Chalatit និងមិត្តប្រុស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T