ទើបទិញផ្ទះ៣៦ម៉ឺនដុល្លារថ្ងៃមុន ឥឡូវគេ រិះគន់រឿងខោរឹបស្ទើរតែឃើញ...

//s5.kh1.co/d5/d5f30c44e1d58ce2b1cfd9b994c6e4e881b73e67.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ តារាចម្រៀងថៃ Am Chutima ជាតារាចម្រៀងមួយរូបដែលទើបចូលប្រឡូកក្នុងវិថីសិល្បៈមិនបានប៉ុន្មានឆ្នាំផង ក៏បានកសាងភាពល្បីល្បាញ និងមានហ្វេនៗគាំទ្រជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀងថៃ Am Chutima បានផុសវីដេអូឃ្លីប ដែលនាងកំពុងតែសមច្រៀង នៅក្នុង​បណ្ដាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ ហើយក៏មានមនុស្សជាច្រើន នាំគ្នាចូលមកបញ្ចេញមតិនិងសរសើរសម្លេងរបស់នាងដូចតាមធម្មតា ប៉ុន្តែ ស្រាប់តែមានមនុស្សមួយចំនួន ដែលមានការបញ្ចេញមតិខុសពីរាល់ដង ដោយសារតែពួកគេបានសង្កេតទៅលើខោរឹបដែលនាងកំពុងតែស្លៀកនោះ ជាជាងដែលនាងច្រៀងនៅលើឆាកទៅទៀត។

ខោរឹបនោះ មានលក្ខណៈតឹងចង្អៀតខ្លាំងណាស់ ដែលនេះជាខោទុកសម្រាប់ហាត់ប្រាណប៉ុណ្ណោះ ការស្លៀកពាក់បែបនេះហើយ ធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើនាងថាមានចិត្តចង់បង្ហាញនូវភាពស៊ិចស៊ីរបស់ខ្លួន បានធ្វើ Aum Chutima មានការភាន់ច្រឡំ ដោយសារតែ នាងមិនមានបំណងបង្ហាញអ្វីទាំងអស់ ហើយនាងបានបន្តថា នាងស្លៀកបែបនេះជារៀងរាល់ពេលទៅហើយ ប៉ុន្តែជាធម្មតា នាងក៏បានពាក់អាវដៃវែងគ្របពីលើមួយទៀត។

ទោះជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រជាច្រើនបានតបត ទៅនឹងអ្នកដែលបង្ហាញការរិះគន់ទៅលើនាងផងដែរ។ ទន្ទឹមនឹងការលើកទឹកចិត្ត ហើយណែនាំឲ្យស្លៀកពាក់ បែបក្រណាត់ក្រាស់ដូចជាអំបោះគឺ មានភាពល្អប្រសើរជាង ពីព្រោះ  Aum Chutima មានរាងតូចណាស់ ប្រសិនបើនាងស្លៀកសម្លៀកបំពាក់តឹងៗនោះ នឹងធ្វើឱ្យអ្នកមើល ឃើញថានាងបង្ហាញនូវ កេរ្តិ៍ខ្មាស់ច្បាស់ៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Aum Chutima
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T