James ត្រូវបានក្លិបធំមួយនៅ Premier League ចាប់អារម្មណ៍ចង់ខ្ចីជើងរយៈពេលពាក់កណ្ដាលរដូវកាល

//s5.kh1.co/70/7017ad953d269a676db730deed49debfa083942c.jpg
កីទ្បា

 ០៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton មានទំនុកចិត្តខ្ពស់ ក្នុងការចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ James Rodriguez ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ James Rodriguez 
   កីឡាករ James Rodriguez 

អ្នកចាត់ការទូទៅថ្មីរបស់ក្រុម​ Everton លោក Carlo Ancelotti ធ្លាប់បានសន្យាថានឹងទទួលបានថវិការគ្រប់គ្រាន់ក្នុងការចាយវាយទិញកីឡាករ ទាំងក្នុងទីផ្សារដោះដូររដូវរងានិងរដូវក្ដៅ មុនពេលលោកចូលកាន់តំណែង ពីសំណាក់ម្ចាស់ភាគហ៊ុនធំលោក Farhad Moshiri ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Daily Mirror បានឲ្យដឹងថា លោក Ancelotti បានចាប់ចិត្តទៅលើអតីតកូនក្រុមរបស់លោកកីឡាករ James Rodriguez និងមានទំនុកចិត្តខ្ពស់ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ មកកាន់ទឹកដីប្រទេសអង់គ្លេស។

លោក Carlo Ancelotti ជាមួយនឹងកីឡាករ James Rodriguez   
លោក Carlo Ancelotti ជាមួយនឹងកីឡាករ James Rodriguez   

James ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក​ Zidane នោះទេ។ ជាក់ស្ដែងក្នុងរដូវកាលនេះ គាត់មានឱកាសបង្ហាញខ្លួនបានតែ៩ប្រកួតប៉ុណ្ណោះ ខណៈរបាយការណ៍ពី Dailymail បានបញ្ជាក់ថា Real Madrid បានបើកទ្វារឲ្យគាត់ចាកចេញពីកីឡដ្ឋាន Bernabeu ក្នុងខែមករានេះផងដែរ។

ប្រភពដដែលបានបន្ថែមទៀតថា​ Everton គ្រោងដាក់សំណើខ្ចីជើងអតីតកូនក្រុមរបស់លោក Ancelotti កាលនៅ Real Madrid និង Bayern Munich រូបនេះ រយៈពេល៦ខែ ជាមួយនឹងជម្រើសទិញផ្ដាច់ក្នុងតម្លៃខ្ទង់ ២០លានអឺរ៉ូ។

កីឡាករ James Rodriguez 
កីឡាករ James Rodriguez 

គួររម្លឹកផងដែរថា​ ក្រៅពីក្លិប Everton នៅមានក្លិបធំៗជាច្រើនទៀតដែលចាប់អារម្មណ៍ទៅលើ James ក្នុងនោះមានដូចជាក្រុមតោខៀវ Chelsea, Arsenal និង Inter Milan៕

ប្រភពfootball-espana

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T