ហួសចិត្ត! ខណៈជាងកាត់សក់កំពុងអង្គុយចាំភ្ញៀវមកកាត់ ក៏ស្រាប់តែមានជ្រូកព្រៃមួយក្បាលបោលចូល រត់ចែកជើងគ្នា(មានវីដេអូ)

//s5.kh1.co/3c/3c4a09798b57124bd83c0d851126cff1f34eb5bf.png
សង្គម

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ រឿងហួសចិត្តមួយបានកើតឡើងនៅក្នុងហាងកាត់សក់មួយ នៅម៉ោងប្រហែល ៨ យប់ខណៈជាងកាត់សក់ពីនាក់កំពុងអង្គុយចាំភ្ញៀវចូលមកកាត់សក់ ក៏ស្រាប់តែមានជ្រូកព្រៃរត់មកពីណាក៏មិនដឹងបានបោលចូលហាងរបស់ពួកគេតាមទ្វារខាងមុខ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយរំពេចតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍ខាងលើ ត្រូវបានថតដោយកាមេរ៉ាសុវត្តិភាពនៅក្នុងហាងមួយឈ្មោះថា BaBi-Shop ដែលបានបង្ហាញពីសកម្មភាពជាងកាត់សក់ពីនាក់រត់ចែកជើងគ្នាចេញទៅខាងក្រៅហាង ដោយសារមានជ្រូកព្រៃមួយក្បាល បានរត់ចូលខាងក្នុង ។

ហើយបន្ទាប់ពីជ្រូកនោះ បានចូលទៅក្នុងហើយ វាក៏ព្យាយាមរកផ្លូវចេញដែរ តែចេញមិនរួច ហើយមួយសន្ទុះក្រោយមក វាក៏សម្រេចចិត្តបោលបំបុកទ្វារចេញវិញតែម្ដង។  

ក្រោយវីដេអូខាងលើបានបង្ហោះចូលក្នុងបណ្ដាញសង្គម ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានទស្សនា និងបញ្ចេញមតិបែបលេងសើចផ្សេងៗគ្នាលើហេតុការណ៍កម្រនេះផងដែរ៕

មានវីដេអូខាងក្រោម៖

ជាងកាត់សក់កំពុងអង្គុយក្នុហាង
ជាងកាត់សក់កំពុងអង្គុយក្នុហាង
ជ្រូក
ជ្រូក
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T