លេងមែនទែនហើយ! គ្រាប់ផ្លោងចំនួន៣បានបាញ់សំដៅទៅកាន់ស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់

//s5.kh1.co/17/17e352fa5e2a3ce80ea331b3b24243fce25dad95.jpg
សង្គម

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីរ៉ាក់៖ គ្រាប់ផ្លោងត្រូវបានបាញ់សំដៅទៅកាន់ស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ ប៉ុន្តែវាបែរជាបាញ់ខុសគោលដៅទៅវិញ។ ប្រជាជនក្នុងតំបន់បានរាយការណ៍មកថាគ្រាប់ទាំងនោះបែរជាប្លោងទៅចំអគារមួយផ្សេងនិងបានសម្លាប់ជនស៊ីវិលមួយចំនួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផែនទី៖ ស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់
ផែនទី៖ ស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់

បន្ទាប់ពីមេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់គឺលោក កាសេម​ សូឡីម៉ានី ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសនៅព្រលានយន្តហោះអ៊ីរ៉ាក់កន្លងមក ស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ចាប់ផ្ដើមទទួលរងការគំរាមកំហែងជាបណ្ដើរៗហើយ។

មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់គឺលោក កាសេម​ សូឡីម៉ានី ត្រូវបានគេសម្លាប់ដោយការវាយប្រហារតាមអាកាសនៅព្រលានយន្តហោះអ៊ីរ៉ាក់
មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់គឺលោក កាសេម​ សូឡីម៉ានី ត្រូវបានគេសម្លាប់ដោយការវាយប្រហារតាមអាកាសនៅព្រលានយន្តហោះអ៊ីរ៉ាក់

មន្ត្រីយោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាគ្រាប់ផ្លោង Katyusha ចំនួនបីគ្រាប់បានបាញ់ចូលក្នុងទីក្រុងបាកដាដ ដោយពីរគ្រាប់បានធ្លាក់ចំតំបន់ Green Zone និងមួយគ្រាប់ទៀតធ្លាក់នៅជិតតំបន់ Jadriya។ បើតាមប្រភពពីមន្ត្រីប៉ូលិសបានឲ្យដឹងថាមនុស្សចំនួន៦នាក់បានរងរបួស ដោយសារតែគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំផ្ទះប្រជាពលរដ្ឋ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងទីក្រុងបាកដាដបានឲ្យដឹងថាគ្រប់គ្នាបានឮសំឡេងផ្ទុះយ៉ាងខ្លាំងក្នុងតំបន់ Green Zone ហើយសំឡេងផ្ទុះនោះកើតឡើងនៅក្បែរស្ថានទូតអាមេរិក។ មិនទាន់មានសេចក្ដីរាយការណ៍បញ្ជាក់ឲ្យច្បាស់ថាតើនរណាជាអ្នកនៅពីក្រោយការបាញ់គ្រាប់ផ្លោងទាំងនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T