ទៅលេងកូរ៉េលើកនេះ Mark Prin និង Kimberly ធ្វើរឿងនេះជាមួយគ្នា

//s5.kh1.co/dc/dc98d4eaaae24bcefe0d020fcaa58686362b1592.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ អ្នកណាក៏ដឹងដែរ​ថា ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃដ៏ល្បី លោក Mark Prin និង នាង Kimberley កាន់តែមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង ដែលធ្វើឲ្យពួកគេមើលទៅកាន់តែមានសុភមង្គល ផ្ដល់ភាពកក់ក្ដៅឲ្យគ្នា និងមើលថែគ្នាទៅវិញទៅមកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គូស្នេហ៍ដ៏ស្វីតមួយគូនេះ បានទៅធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េខាងត្រូង ក្នុងឱកាសអបអរឆ្នាំថ្មីផងដែរ។ បើទោះបីជា អាកាសធាតុនៅទីនោះត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទាំងពីរនៅតែ នៅក្បែរគ្នា ផ្ដល់ភាពកក់គ្នាឲ្យគ្នាជានិច្ច។

យ៉ាងណាមិញ ក្នុងការកម្សាន្តលើកនេះ លោក Mark Prin និង នាង Kimberly បានផុសរូបភាពគូជាមួយគ្នាយ៉ាងស្វីត ដោយមិនក្រែងចិត្ត អ្នកដែលនៅ Single សោះ ។ នៅក្នុងរូបនេះដែរ លោក Mark Prin  និង នាង​ Kimberly បានពាក់ មួកចាក់ថ្មីដែលជាមួកគូនឹងគ្នា ដែលមួកមួយគូនេះគឺជាស្នាដៃចាក់របស់ម្ដាយលោក Mark Prin ផ្ទាល់តែម្ដង។ បានឃើញហើយ​ ពិតជាមានអារម្មណ៍រំភើបជំនួសគូស្នេហ៍អ្នកទាំងពីរ និង មើលទៅគួរឲ្យស្រឡាញ់មែនទែន បែបនេះ តំណែងជាកូនប្រសារស្រីរបស់ Kimberly កាន់តែខិតចូលជ្រៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 Mark Prin និង Kimberly
 Mark Prin និង Kimberly
Mark Prin និង Kimberly
Mark Prin និង Kimberly
Mark Prin និង Kimberly
Mark Prin និង Kimberly
Mark Prin
Mark Prin
 Kimberly
 Kimberly
Mark Prin និង Kimberly
Mark Prin និង Kimberly
Mark Prin និង Kimberly
Mark Prin និង Kimberly
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T